ព័ត៌មានអន្ដរជាតិ
អតីតកងទ័ពអ៊ីស្រាអែល ប្រាប់យុទ្ធសាស្រ្តតែមួយគត់ ដែលអាចកម្ចាត់ក្រុមហាម៉ាស់ បាន
អតីតទាហានអ៊ីស្រាអែលមួយរូប បានប្រាប់យុទ្ធសាស្រ្តកម្ចាត់ក្រុមហាម៉ាស់ ដោយយុទ្ធសាស្រ្តនោះគឺ កងទ័ពអ៊ីស្រាអែល ត្រូវចូលទៅរូងក្រោមដីនៅហ្គាហ្សា ហើយកម្ទេចសម្បុករបស់ចលនានេះទាំងស្រុង។

លោក Richard Pater ដែលក៏ជានាយកក្រុមហ៊ុន Bicom មានមូលដ្ឋាននៅទីក្រុង Jerusalem ផងដែរនោះ បាននិយាយកាលពីចុងសប្តាហ៍ថា នៅពេលដែលកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បើកប្រតិបត្តិការវាយលុកចូលហ្គាហ្សា ពួកគេដឹងច្បាស់ហើយ វាអាចចាយពេលរាប់ខែ ។
ទន្ទឹមនោះ ក្រុមហាម៉ាស់ ក៏ទំនងជាដាក់អន្ទាក់ ដូចជាការបង្កៃគ្រាប់បែកច្នៃនៅក្នុងតំបន់នោះជាដើម។ យ៉ាងណាអ៊ីស្រាអែល មានឧបករណ៍រាវមីនប្រកបដោយសមត្ថភាពឈ្មោះ Bedouin ដែលអាចជួយពួកគេបាន។

IDF អាចចូលហ្គាហ្សា តាមច្រកចំនួន២ មួយគឺ Beit Hanoun នៅភាគខាងភាគឦសាន និងមួយទៀតនៅ Bureij។ កងទ័ពមិនអាចចូលឆែកឆេរតាមផ្ទះបានទេ ព្រោះត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដូច្នេះមានតែការវាយចូលទៅរូងក្រោមដីប៉ុណ្ណោះ ទើបអាចសម្រេចជ័យជម្នះបាន ។
ក្រុមហាម៉ាស់ ត្រូវបានគេដឹងថា មានបណ្តាញរូងក្រោមដីមួយ ប្រវែង ៤៨៣ គីឡូម៉ែត្រ នៅខាងក្រោមតំបន់ហ្គាហ្សា ខណៈកងទ័ពអាកាសអ៊ីស្រាអែល ក៏បានដាក់ពង្រាយកងវាយឆ្មក់រូងក្រោមដីរួចទៅហើយដែរ ដើម្បីកម្ចាត់ចលនានេះ ។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្នកណាដឹងច្បាស់ទេថាតើ ក្រុមហាម៉ាស់ មានបណ្តាញផ្លូវរូងក្រោមដីប៉ុន្មានកន្លែងឲ្យប្រាកដ។

មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បាននិយាយដែរថា កងទ័ពអ៊ីស្រាអែល បានសម្រុកចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ និងរំដោះចំណាប់ខ្មាំង។ លោកប្រកាសថា “ប្រជាពលរដ្ឋអ៊ីស្រាអែល និងកងទ័ពជើងគោករបស់យើង បានឆ្លងដែនចូលហ្គាហ្សាហើយ ហើយវាគឺជាសង្រ្គាមដែលមានគោលបំណងច្បាស់លាស់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្ត្រីមានផ្ទៃពោះ ជាង៥ម៉ឺននាក់ និងទារកជាង៣ម៉ឺននាក់ កំពុងផឹកទឹកប្រៃ ឬទឹកកខ្វក់នៅ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


