ព័ត៌មានជាតិ
IMF ព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងបន្តងើប ឡើងក្នុងអត្រា ៥,៣ ភាគរយក្នុងឆ្នាំ ២០២៣
ប្រធានបេសកកម្មសម្រាប់កម្ពុជានៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើង ក្នុងអត្រា ៥,៣ ភាគរយ នៅឆ្នាំ២០២៣ និង ៦ ភាគរយ នៅឆ្នាំ២០២៤។ ជាមួយនឹងអត្រាអតិផរណាបន្តមានកម្រិតទាប ប្រមាណ ២,៣ ភាគរយ ហើយប្រព័ន្ធធនាគារបន្តមានស្ថិរភាពជាមួយកំណើនឥណទានទាបជាងឆ្នាំមុន។

យោងតាមសេចក្តីថ្លែងការណ៍បឋមរបស់ក្រុមបេសកកម្មមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា កំណើន នេះ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើននៃការនាំចេញបន្ទះសូឡា និងគ្រឿងបន្គុំអគ្គិសនី ដែលជាកត្តាជំរុញកំណើនដ៏សំខាន់។ ចំពោះការនាំចេញសម្លៀកបំពាក់ នៅតែមានភាពទន់ខ្សោយ ដោយបង្ហាញសញ្ញា នៃការងើបឡើងវិញតិចតួច ក្នុងរយៈពេលចុងក្រោយនេះ។ ចំណែកវិស័យសំណង់វិញ បានបង្ហាញការងើបឡើងវិញយឺត យ៉ាវផងដែរ។
លោក Davide Furceri ប្រធានបេសកកម្មសម្រាប់កម្ពុជានៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា សម្រាប់ទស្សនវិស័យ និងអនុសាសន៍ផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការកែទម្រង់រចនាសម្ព័ន្ធចាំបាច់នានា សំដៅបន្តរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ទន្ទឹមនឹងការវាយតម្លៃនេះ ក្រុមបេសកកម្មសម្រាប់កម្ពុជានៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានផ្ដល់អនុសាសន៍ ពាក់ព័ន្ធនឹងនយោបាយរូបិយវត្ថុ និងម៉ាក្រូហិរញ្ញវត្ថុ ដែលក្នុងនោះ ភាគច្រើនធនាគារជាតិនៃកម្ពុជា បាននិងកំពុងអនុវត្ត និងគ្រោងដាក់ចេញនាពេលខាងមុខដើម្បីបន្តគាំទ្រកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុ ប្រកបដោយស្ថិរភាព។ ការលើកឡើងរបស់ប្រធានបេសកកម្មសម្រាប់កម្ពុជានៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នេះ នៅក្នុងជំនួបជាមួយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សិរី បានសម្តែងការស្វាគមន៍ចំពោះការវាយតម្លៃទស្សនវិស័យក៏ដូចជាអនុសាសន៍របស់ក្រុមបេសកកម្ម សម្រាប់កម្ពុជានៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
លោកស្រីទេសាភិបាលនៃធនាគារជាតិ ក៏បានថ្លែងអំណរគុណចំពោះ IMF ដែលតែងផ្តល់ជំនួយបច្ចេកទេស និងការ បណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្ត គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា។
សូមបញ្ជាក់ថា លោក Davide Furceri ប្រធានបេសកកម្មសម្រាប់កម្ពុជានៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន បំពេញបេសកកម្មពិគ្រោះយោបល់មាត្រាទី IV (Article IV Consultation) ប្រចាំឆ្នាំ២០២៣ នៅកម្ពុជាចាប់ពីថ្ងៃ ទី១៨-៣១ ខែតុលាកន្លងមកនេះ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


