ព័ត៌មានអន្ដរជាតិ
លោក Netanyahu ប្រកាសថា គ្មានអ្វីអាចបញ្ឈប់កងទ័ពអ៊ីស្រាអែល បានឡើយ
នៅក្នុងការបង្ហោះលើបណ្តាញសង្គម X, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា “គ្មានអ្វីអាចបញ្ឈប់យើងបានឡើយ យើងនឹងសម្រុកទៅមុខ។ យើងនឹងឆ្ពោះទៅមុខ ហើយទទួលជ័យជម្នះ។ យើងនឹងធ្វើវាដោយមានព្រះជួយ និងដោយមានជំនួយពីអ្នកចម្បាំងដ៏វីរភាពរបស់យើង”។

លោកបានអះអាងបែបនេះ ខណៈកងទ័ពអ៊ីស្រាអែល បានប្រកាសពីការឡោមព័ទ្ធទីក្រុង ហ្គាហ្សា ទាំងស្រុងកាលពីថ្ងៃទី៣ខែវិច្ឆិកា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោក Daniel Hagari បញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បាននិងកំពុងវាយលុកបន្ទាយ ទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលកំពុងប្រើប្រាស់ដោយក្រុមហាម៉ាស់។

ទន្ទឹមនោះ ក្រសួងសុខាភិបាលនៅហ្គាហ្សា ក៏បានអះអាងផងដែរថា តួលេខជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ឥឡូវនេះបានកើនដល់ជិត ១ម៉ឺននាក់ហើយ ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។
អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩០៦១ នាក់ ក្នុងនោះមានកុមារ ៣,៧៦០ នាក់ និងស្ត្រី ២,៣២៦ នាក់ ខណៈចំនួនអ្នករបួសកើនលើស ៣២០០០ នាក់។ លោកបន្តថា កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារចំនួន ១៥ ដងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយបានសម្លាប់មនុស្ស ២៥៦ នាក់ និងរាប់រយនាក់ទៀតត្រូវរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Middle East Eye
ចុចអាន៖ កងទ័ពអ៊ីស្រាអែល ឡោមព័ទ្ធទីក្រុង ហ្គាហ្សា បានទាំងស្រុងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


