Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា អាមេរិក កំពុងលូកដៃរុះរើមន្ត្រី អ៊ុយក្រែន ដែលពុករលួយ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា អំពើពុករលួយនៅប្រទេសអ៊ុយក្រែនគឺស្ទើរតែស្របច្បាប់ទាំងស្រុង ហើយលោកខាងលិចនឹងមិនអាចទប់ស្កាត់បញ្ហានេះបានឡើយ ដូច្នេះអាមេរិកមានតែធ្វើការរុះរើមន្ត្រីអ៊ុយក្រែនដែលជាប់ពាក់ព័ន្ធអំពើពុករលួយ ។

ថ្លែងក្នុងជំនួបជាមួយសភាពលរដ្ឋរុស្ស៊ីថ្មីដែលមានអ្នកតំណាងមកពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk, តំបន់ Zaporozhye និង Kherson, លោក ពូទីន អះអាងថា “នៅអ៊ុយក្រែនមានអំពើពុករលួយបែបនេះ ហើយវាថែមទាំងស្របច្បាប់ទៅទៀត ហើយនេះក៏​ជា​មូលហេតុ​ដែល​លោក​មិនមានការ​ភ្ញាក់ផ្អើល​ចំពោះ​របាយការណ៍​អំពីអាវុធ​អ៊ុយក្រែនធ្លាក់ដល់ដៃនៅមជ្ឈិមបូព៌ានោះដែរ” ។

លោកប្រធានាធិបតីបាននិយាយទៀតថា “ហេតុអ្វីបានជាអាមេរិកព្យាយាមបង្ហាញថាខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅអ៊ុយក្រែន និងប្រទេសផ្សេងទៀត ទាំងដែលខ្លួនមិនមានសកម្មភាពអ្វីទាល់តែសោះ? ប៉ុន្តែចំពោះខ្ញុំគិតថា ការពិតពួកគេមិនបានធ្វើការលើរឿងនេះនោះទេ” ។

លោក ពូទីន បានរំឭកថា អ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់អ៊ុយក្រែនមួយចំនួនបានប្រាប់គាត់ថា រាល់បញ្ហានៅក្នុងប្រទេសអ៊ុយក្រែនអាចដោះស្រាយទៅបានតែក្នុងតម្លៃផលប្រយោជន៍ណាមួយប៉ុណ្ណោះ ព្រោះបញ្ហាខ្លះគឺជារឿងឥតបានការ ដូច្នេះគាត់មិនមានការភ្ញាក់ផ្អើលនោះទេអំពីអំពើពុករលួយដ៏ធ្ងន់ធ្ងរនេះ ។

ជាចុងក្រោយលោក ពូទីន បញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការរុះរើឥស្សរជននយោបាយ និងសេដ្ឋកិច្ចនៅអ៊ុយក្រែន ប៉ុន្តែលោកជឿជាក់ថា នេះនឹងមិនមែនជាការដោះស្រាយបញ្ហាដ៏ល្អនោះទេ ហើយអ្វីៗនឹងនៅតែដដែល ជាពិសេសរឿងនេះក៏មិនត្រូវឲ្យក្លាយជាករណីសម្រាប់ប្រទេសរុស្ស៊ីនោះដែរ ហើយផ្ទុយទៅវិញ រុស្ស៊ីត្រូវតែអនុវត្តស្តង់ដារច្បាប់របស់ខ្លួនមិនឲ្យមានអំពើពុករលួយឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ឲ្យ អ៊ីស្រាអែល ផ្អាកប្រយុទ្ធគ្នាដើម្បីផ្ដល់ជំនួយមនុស្សធម៌ តែលោក Netanyahu បដិសេធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម