KPT+
រឿង ៧ យ៉ាងដែលគ្រប់គ្នាមិនធ្លាប់បានដឹង ពីកម្មវិធី MASTERCHEF
MasterChef គឺជាកម្មវិធីប្រកួតប្រជែងធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក ដែលល្បីល្បាញនិងបានចាក់ផ្សាយនៅក្នុងប្រទេសចំនួន ៦០ នៅជុំវិញពិភពលោក ។ តើមានអ្វីកើតឡើងនៅពីក្រោយឆាកនៃការសម្ដែង?
នេះគឺជារឿងចំនួន ៧ ដែលគ្រប់គ្នាមិនបានដឹងអំពីកម្មវិធី MasterChef ៖
១. MasterChef ចាប់ផ្ដើមដំបូងនៅឆ្នាំណា?

ទោះបីជាកម្មវិធីទាន់សម័យ ដោយសារតែប្រជាប្រិយភាពកាន់តែកើនឡើងក្ដី ប៉ុន្តែដើមកំណើតដំបូងគឺចាប់ផ្ដើមនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៩០ មានន័យថា មាននៅលើកញ្ចក់អេក្រង់អស់រយៈពេល ៣០ឆ្នាំហើយ។ កម្មវិធីនេះបានឆ្លងកាត់ការផ្លាស់ប្ដូរឈ្មោះ និងរចនាបថផ្សេងៗជាច្រើន។
២. តើ MasterChef ត្រូវបានថតនៅឯណា?

ការប្រកួតប្រជែងចម្អិនអាហារត្រូវបានថតនៅក្នុងរោងចក្រផលិតស្រាបៀចាស់មួយ នៅភាគខាងត្បូងទីក្រុងឡុងដ៍។ ប៉ុន្តែមិនមែនឡើយ! ក្នុងអំឡុងពេលនៃការសម្ដែងស៊េរីមុនៗ គឺបានថតនៅក្នុងសាលនៃសាកលវិទ្យាល័យទីក្រុងឡុងដ៏។
៣. ចំពោះអ្នកឈ្នះ MasterChef នឹងធ្វើអ្វីបន្ត
ម្ចាស់ជយលាភី MasterChef បានបន្តធ្វើរឿងអស្ចារ្យជាច្រើន ក្នុងនោះក៏មានអ្នកឈ្នះរង្វាន់ MasterChef ចក្រភពអង់គ្លេសឆ្នាំ ២០០៥ លោកស្រី Thomasina Miers បានបើកភោជនីយដ្ឋានម៉ិកស៊ិកដ៏ល្បីឈ្មោះថា Wahaca។
៤. អាថ៌កំបាំង MasterChef ភាពលំបាកមិនបង្ហើបងាយៗ

កម្មវិធីនេះត្រូវបានបញ្ចប់អស់រយៈពេល៥ខែ មុនពេលដែលយើងគ្រប់គ្នាបានមើលនៅលើកញ្ចក់ទូរទស្សន៍។ ចំណែកអ្នកឈ្នះនៅតែជាការសម្ងាត់រហូត ដល់ថ្ងៃត្រូវបានចាក់ផ្សាយ។
៥. រឿងពាក់ព័ន្ធនឹងដំណើរការដាក់ពាក្យសុំ MasterChef

ដើម្បីចូល MasterChef បេក្ខជនដែលមានសក្ដានុពលត្រូវតែបំពេញទម្រង់ពាក្យសុំយ៉ាងហ្មត់ចត់ដែលរៀបរាប់លម្អិតពីអ្វីៗទាំងអស់ ចាប់ពីពេលដ៏លំបាកបំផុតនៅក្នុងផ្ទះបាយ រហូតដល់ពេលធ្វើម្ហូបរបស់ពួកគេ។
៦. បេក្ខជនប្រើរូបមន្តធ្វើម្ហូបជាអ្វី?

អ្នកឈ្នះកន្លងមកបាននិយាយថា ត្រូវប្រើប្រាស់រូបមន្តដែលបានបង្កើតឡើងខ្លួនឯង មិនបំពានបច្ចេកទេស។ ប្រសិនបើចង់ឲ្យចៅក្រមចាប់អារម្មណ៍ ត្រូវធ្វើមុខម្ហូបដែលមានលក្ខណៈបុគ្គល ហើយឆ្លុះបញ្ចាំងពីអ្វីដែលយើងបានផ្ដល់ជូនក្នុងនាមជាចុងភៅ។
៧. តើបេក្ខជនបេក្ខនារី MasterChef នៅទីណា?

យោងតាមរបាយការណ៍មួយ ៧០% បន្ទាប់ពីការបញ្ចប់វគ្គផ្ដាច់ព្រ័ត្រ គ្រប់គ្នាគឺមិនដែលវិលត្រឡប់ទៅរកការងារពីមុនទេ ផ្ទុយទៅវិញពួកគេគឺទៅរកការងារនៅក្នុងឧស្សាហកម្មម្ហូបអាហារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖closeronline
ចុចអាន៖ឈ្នានីស ពុំមែនជាចរិតកំណើតទេ ប៉ុន្តែជាផ្នែកនៃសុខភាពផ្លូវចិត្ត ដែលទ្រុឌទ្រោម
ចុចអាន៖ស្វែងយល់ពីលោហធាតុដ៏មានតម្លៃ ប្លាទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


