ព័ត៌មានអន្ដរជាតិ
យន្តហោះយោធាអាមេរិក ធ្លាក់នៅតំបន់មេឌីទែរ៉ាណេ
ទីបញ្ជាការអឺរ៉ុបរបស់អាមេរិក (EUCOM) បានប្រកាសកាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកាថា យន្តហោះយោធារបស់ខ្លួនមួយគ្រឿង បានធ្លាក់នៅភាគខាងកើតតំបន់មេឌីទែរ៉ាណេ។
EUCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះកំពុងធ្វើការហោះហើរហ្វឹកហាត់កាលពីល្ងាចថ្ងៃសៅរ៍ នៅពេលជួបឧបទ្ទវហេតុ ហើយក៏ធ្លាក់តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនបានផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទយន្តហោះនោះទេ ក៏ដូចជាថាតើមានមនុស្សប៉ុន្មាននាក់ជិះក្នុងនោះ ឬថាតើយន្តហោះធ្លាក់លើដីឬសមុទ្រ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចំនួនពីរ ទៅកាន់តំបន់ ជាវិធានការទប់ស្កាត់ ចំពេលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ កំពុងបន្តនៅតំបន់ហ្គាហ្សា។
នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀតកាលពីឆ្នាំមុន យន្តហោះ F-18 Super Hornet បានធ្លាក់ចូលបាតសមុទ្រដោយសារអាកាសធាតុអាក្រក់ អំឡុងបេសកកម្មក្នុងសមុទ្រមេឌីទែរ៉ាណេ ប៉ុន្តែត្រូវបានស្រង់ចេញវិញមួយខែក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ វិមានក្រឹមឡាំង សង្ស័យថា ការធ្លាក់យន្តហោះរបស់លោក Prigozhin អាចជាចេតនារបស់មនុស្ស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


