ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារអាកាសសងសឹក លើមូលដ្ឋានកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ នៅអ៊ីរ៉ាក់
សារព័ត៌មាន Fox News ចុះផ្សាយថា យោធាអាមេរិក បានបើកការវាយប្រហារតាមអាកាស សំដៅទៅទីតាំងរបស់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ចំនួន២កន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់។
ការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា គឺជាលើកទីមួយ ដែលទីក្រុងវ៉ាស៊ីនតោន វាយប្រហារមុនផែនការនៅអ៊ីរ៉ាក់ ចាប់តាំងពីទីតាំងយោធាអាមេរិក ត្រូវក្រុមទាហានគាំទ្រដោយអ៊ីរ៉ង់វាយសន្ធាប់កាលពីថ្ងៃទី១៧ខែតុលា។
មុននេះ សហរដ្ឋអាមេរិក ក៏បានបើកការវាយប្រហារតាមអាកាសទៅលើអង្គភាពរបស់ IRGC ដែរ ប៉ុន្តែនៅក្នុងប្រទេសស៊ីរី មិនមែននៅអ៊ីរ៉ាក់ឡើយ។
គិតត្រឹមពេលនេះ មានការវាយប្រហារយ៉ាងតិច៦៦លើក ដោយក្រុមប្រូកស៊ីអ៊ីរ៉ង់ ប្រឆាំងនឹងយោធាអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថាតើ ការវាយប្រហារតាមអាកាសនេះ បានសម្លាប់សកម្មប្រយុទ្ធណាម្នាក់ដែរឬក៏អត់នោះទេ ព្រោះការវាយប្រហារតាមអាកាស គឺកំណត់គោលដៅដោយផ្ទាល់ ជាជាងបុគ្គល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង