សុខភាព
៥យ៉ាងដែលអ្នកគួរដឹងអំពីបញ្ហាឈឺឆ្អឹងខ្នង
ជនជាតិអាមេរិកប្រមាណ ១០០ លាននាក់ទទួលរងនូវការឈឺចាប់សន្លាក់រ៉ាំរ៉ៃ បន្ទាប់មកគឺការឈឺជង្គង់ ។ ការព្យាយាមរកមូលហេតុដែលបណ្តាលឱ្យឈឺសន្លាក់ចាំបាច់ណាស់ដើម្បីយល់ថា វាជារោគសញ្ញាគ្រោះថ្នាក់ដែលត្រូវការការពិនិត្យ និងការព្យាបាលប្រកបដោយវិជ្ជាជីវៈរបស់គ្រូពេទ្យជំនាញ។
ខាងក្រោមនេះ ជារឿង៥យ៉ាងដែលអ្នកគួរស្វែងយល់ពីបញ្ហា ឈឺឆ្អឹងខ្នង និងការរលាកសន្លាក់៖
កាល់ស្យូមនិងវីតាមីន D ជួយបន្ថយការឈឺចាប់

ការសិក្សាមួយត្រូវបានបង្ហាញថា វីតាមីនD អាចជួយបំបាត់ការឈឺសន្លាក់បាន។ ដូចគ្នានេះផងដែរ ដែលត្រូវបានគេកត់សម្គាល់ថា សន្លាក់ចាប់ផ្តើមឈឺចាប់កាន់តែខ្លាំងនៅពេលកង្វះនូវការព្យាបាល។ វាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការទទួលទានវីតាមីន D ជាមួយកាល់ស្យូម។ វីតាមីន D និងកាល់ស្យូម នឹងមិនព្យាបាលជំងឺទេ ប៉ុន្តែនឹងជួយកាត់បន្ថយការរលាក និងធ្វើឱ្យឆ្អឹងរឹងមាំ។
របបអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មអាចបន្ថយការរលាក
គ្រូពេទ្យបានណែនាំការទទួលទានរបបអាហារត្រឹមត្រូវ ដើម្បីជួយសម្រួលដល់ការឈឺសន្លាក់។ មានអាហារមួយចំនួន ដែលអាចជួយបញ្ហានេះបានដូចជា ត្រី ប្រេងអូលីវ ផ្លែឈើ បន្លែ និងតែផ្កាឈូក។ អាហារទាំងនេះត្រូវបានបង្កើតឡើង ដោយធាតុដែលប្រឆាំងនឹងការរលាក។ គួរបញ្ជាក់ផងដែរថា ផ្កាកុលាបសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយប្រឆាំងនឹងការបំផ្លាញកោសិកា។
សកម្មភាពរាងកាយអាចជួយស្ថានភាពជំងឺរបស់អ្នក

ជាការពិតនៅពេលឈឺជង្គង់ អ្នកមិនអាចលោត និងរត់ដូចមនុស្សដែលមានសុខភាពល្អទេ ប៉ុន្តែមិនមានន័យថា អ្នកគួរតែចៀសវាងការហាត់ប្រាណនោះដែរ។ សូម្បីតែការដើរឲ្យបានយូរ ក៏គ្រប់គ្រាន់ដើម្បីជួយឱ្យសុខភាពឆ្អឹងល្អប្រសើរបានដែរ។ គ្រូពេទ្យណែនាំថា អ្នកអាចធ្វើលំហាត់ប្រាណមួយចំនួន ដែលមិនដាក់សម្ពាធបន្ថែមលើសន្លាក់របស់អ្នក។
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត អំពីលំហាត់ណាដែលល្អសម្រាប់អ្នក ហើយកុំហាត់ប្រាណនៅពេលរោគសញ្ញារលាកសន្លាក់មានសភាពកាន់តែធ្ងន់ធ្ងរ។
ប្រុងប្រយ័ត្ននៅពេលប្រើធាតុក្ដៅនិងត្រជាក់
សូមប្រយ័ត្នមុនពេលបង្កើនកម្ដៅរាងកាយទៅនឹងសន្លាក់។ លក្ខខណ្ឌមួយចំនួនដែលត្រូវបានហាមឃាត់មិនឱ្យឡើងកម្តៅរាងកាយរួមមាន ងូតទឹកក្តៅ ម៉ាស្សា និងសូណារួមបញ្ចូល។ល។ ការដាក់កន្សែងត្រជាក់ ឬដុំទឹកកកក៏មិនគួរធ្វើក្នុងពេលតែមួយដែរ។ ប្រសិនបើ រដូវរងារឬខ្យល់ខ្លាំង សូមកុំភ្លេចស្លៀកសម្លៀកបំពាក់និងស្រោមដៃជិតៗដើម្បីបានកក់ក្តៅ។
ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង សូមទៅជួបគ្រូពេទ្យ ហើយស្នើសុំការធ្វើតេស្តត្រឹមត្រូវ ដើម្បីចៀសវាងផលវិបាកដែលមានគ្រោះថ្នាក់ និងស្វែងយល់ឱ្យកាន់តែច្បាស់នូវអ្វីដែលអ្នកអាចឬមិនអាចធ្វើបាន។
ការឈឺចាប់ឆ្អឹងខ្នងទាំងអស់មិនមែនសុទ្ធតែរលាកសន្លាក់
ជួនកាល ការធ្វើរោគវិនិច្ឆ័យមនុស្សម្នាក់អាចនឹងពិបាក ដែលបណ្ដាលឲ្យមានការឈឺចាប់ បូករួមគ្នាក្នុងពេលតែមួយ ព្រោះថា រោគសញ្ញាជាច្រើននៃជំងឺ មានភាពស្រដៀងគ្នា។ ប្រសិនបើគ្រាន់តែឈឺសន្លាក់តែមួយ ដែលធ្វើឱ្យឈឺចាប់ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញខាងជំងឺសន្លាក់។ មានតែអ្នកជំនាញទេ ដែលអាចបែងចែកជំងឺរលាកសន្លាក់ពីទម្រង់ផ្សេងៗគ្នា៕
ប្រែសម្រួល៖ សន្យា
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


