ព័ត៌មានជាតិ
កម្ពុជាមានស្ថានីយថាមពលពន្លឺព្រះអាទិត្យ ១១ កន្លែងកំពុងដំណើរការផ្តល់អានុភាព ៤២២ មេហ្កាវ៉ាត់
បច្ចុប្បន្នកម្ពុជាមានស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង កំពុងដំណើរការដែលមានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់។
កម្ពុជាជាប្រទេសឈានមុខគេមួយលើការប្រើប្រាស់ថាមពលស្អាត។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងសន្និសីទពិភាក្សាពិសេសដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាកាលពីពេលថ្មីៗនេះ។
កម្ពុជាទាញប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងមានគោលដៅបង្កើនឲ្យបាន ៧០ ភាគរយ នៅឆ្នាំ២០៣០។
ក្រៅពីវារីអគ្គិសនីចំនួន ០៨ ដែលមានអានុភាពសរុប ១ ៣២៩ មេហ្កាវ៉ាត់ និងស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង មានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់ ដែលកំពុងដាក់ឲ្យដំណើរការ កម្ពុជាកំពុងសិក្សាអភិវឌ្ឍប្រភពអគ្គិសនីដោយថាមពលខ្យល់ផងដែរ។

បើតាមលោក កែវ រតនៈ រដ្ឋាភិបាលបានដាក់ផែនការឆ្នាំ ២០៣០ កាត់បន្ថយការប្រើប្រាស់អគ្គិសនីឲ្យបាន ១៩ % ស្មើ ២ ០០០ មេហ្គាវ៉ាត់។ ការប្រើប្រាស់ថាមពលដោយសន្សំសំចៃអាចធ្វើឲ្យកម្ពុជាមិនបាច់បង្កើតរោងចក្រផលិតថាមពលថ្មីបន្ថែមចំនួន ២០០០ មេហ្គាវ៉ាត់ ដែលជាការរួមចំណែកដល់កិច្ចការពារបរិស្ថាន។
លោកររដ្ឋមន្រ្តីក៏អំពាវនាវដល់ពលរដ្ឋប្រើប្រាស់ថាមពលអគ្គិសនីឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចគោលដៅនេះ។
បច្ចុប្បន្ននៅទូទាំងប្រទេសមានភូមិចំនួនជាង ៩៨% និងលំនៅដ្ឋានចំនួនជាង ៨៨% បានទទួលការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ហើយភូមិទាំងអស់នឹងទទួលបានការផ្គត់ផ្គង់អគ្គិសនី ១០០% នៅឆ្នាំ២០៣០៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន