ជីវិតកម្សាន្ដ
ខួបអាពាហ៍ពិពាហ៍ ៦ឆ្នាំ Margie ព្រលយសារមួយជាសាធារណៈ
ត្រឹមពេលមួយប៉ប្រិចប៉ុណ្ណោះ ជីវិតប្ដីប្រពន្ធរវាងតារារ៉េប Pok Patsarakorn និងតារាសម្ដែង Margie Rasri មានរយៈពេលជាង៦ឆ្នាំហើយ ខណៈដែលជីវិតគូនេះពេលខ្លះសប្បាយចិត្តនិងសោកសៅ ប៉ុន្តែអ្នកទាំងពីរនៅតែកាន់ដៃគ្នាយ៉ាងស្អិតរមួត។

កាលពីពេលថ្មីៗនេះ Margie បានចែករំលែកឃ្លិបរូបថតនៃពេលវេលាដ៏ល្អជាមួយស្វាមី Pok ដែលចូលមកដល់ជីវិតរបស់នាងអមជាមួយនឹង Caption ប្រាប់ពីអារម្មណ៍ចំពោះស្វាមីជាទីស្រលាញ់ថា “៦ឆ្នាំហើយ! ដែលខ្ញុំភ្ញាក់ពីគេងឃើញមុខបុរសម្នាក់នេះស្ទើរតែរាល់ព្រឹក។ យើងរៀបការបាន៦ឆ្នាំមានកូន២នាក់ ពួកយើងបានឆ្លងកាត់ច្រើនជាមួយគ្នា។ ខ្ញុំនៅតែចងចាំគ្រប់យ៉ាង គ្រប់ពេលវេលាដូចដែលវាបានកើតឡើងកាលពីម្សិលមិញ។ ជីវិតយើងនៅជាមួយគ្នាពោរពេញទៅដោយស្នាមញញឹម សំណើច និងអំរែកដ៏ធ្ងន់។ យើងតែងតែនិយាយជាមួយគ្នាជារៀងរហូត ប៉ុន្តែយើងមិនដឹងថាតើវានឹងមានរយៈពេលប៉ុន្មាន? ប៉ុន្មានថ្ងៃ ខែ ឆ្នាំ ចាំជួបគ្នាម្តងទៀត? ប៉ុន្តែពួកយើងនឹងប្រឹងអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ។ រីករាយខួបអាពាហ៍ពិពាហ៍របស់ពួកយើង”។
ទោះយ៉ាងណាចំណងស្នេហ៍របស់ Pok Patsarakorn និងតារាសម្ដែង Margie Rasri ក៏ធ្លាប់មានការរកាំរកូសកាលពីកន្លងដែរ។ ដែលកាលណោះលេចឮព័ត៍មានថា Pok មានស្រីក្មេងលួចលាក់នៅខាងក្រៅរហូតដល់ភាគីខាងស្រីបង្ហោះរូបភាពលុបពាក្យចចាមអារ៉ាមនោះចោលភ្លាមៗ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖thairat

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ