ជីវិតកម្សាន្ដ
សូម្បីតែពិធីបុណ្យសព Lee Sun Kyun ត្រូវរំខានដោយភ្ញៀវដែលមិនបានអញ្ជើញ
HODU&U Entertainment ភ្នាក់ងាររបស់ Lee Sun-kyun បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវដល់ភ្ញៀវដែលមិនបានអញ្ជើញ ចៀសវាងការទៅបុណ្យសពរបស់តារាសម្ដែងរូបនេះ ខណៈពិធីជាកន្លែងសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកស្គាល់គ្នាដើម្បីកាន់ទុក្ខដោយសន្តិភាពប៉ុណ្ណោះ។

នៅថ្ងៃទី២៨ ខែធ្នូ ក្រុមហ៊ុន HODU&U Entertainment បាននិយាយថា “យើងសូមអរគុណអ្នកគ្រប់គ្នាសម្រាប់ការកាន់ទុក្ខចុងក្រោយនៃការស្លាប់របស់តារាសម្តែង Lee Sun Kyun ។ រាល់នីតិវិធីចាប់ពីពេលនេះតទៅរួមមានពិធីបុណ្យសព និងការបញ្ចុះសព។ សូមរក្សាការរំលែកទុក្ខរបស់យើងនៅក្នុងគំនិត និងការអធិស្ឋានរបស់អ្នកតែប៉ុណ្ណោះ”។
ទីភ្នាក់ងារបានបន្តទៀតថា “មានភ្ញៀវដែលមិនបានអញ្ជើញម្នាក់ដែលទាមទារ ក្នុងនោះមាន YouTuber ម្នាក់បានបង្ហាញខ្លួន។ វាបង្កើតភាពច្របូកច្របល់ដែលពួកយើងមិនចង់បាន រហូតដល់ចំណុចដែលមិនគួរកើតឡើង និងមិនអាចអត់ឱនបាន។ ខ្ញុំសុំការសហការដ៏ធំរបស់អ្នកម្តងទៀត សម្រាប់គ្រួសារសព មិត្តរួមការងារ និងអ្នកស្គាល់គ្នា ចូលរួមកាន់ទុក្ខតាមលទ្ធភាពដែលអាចធ្វើទៅបាន”។
យ៉ាងណាមិញ ពិធីសាសនារបស់តារាប្រុសរូបនេះនឹងធ្វើឡើងរហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី២៩ ធ្នូ ខាងមុខ បន្ទាប់មកសពត្រូវតម្កល់ក្នុងមឈូស និងបញ្ជូនទៅកាន់កន្លែងបញ្ចុះសពក្រុមគ្រួសារយកទៅបូជា។
សូមរម្លឹកដែរថា កាលពីថ្ងៃទី ២៧ ខែធ្នូ ប៉ូលិសទីក្រុង Seoul Seongbuk បានរកឃើញតារាសម្តែង Lee Sun Gyun ដេកស្លាប់នៅក្នុងរថយន្តរបស់គាត់ នៅជិតវិមានអនុស្សាវរីយ៍សង្គ្រាមទីក្រុងសេអ៊ូល។ នៅព្រឹកថ្ងៃនោះ របាយការណ៍នៃកំណត់ បាននាំឲ្យមានការរកឃើញរថយន្តរបស់គាត់នៅម៉ោង ១០:៣០ ព្រឹក។ នេះកើតឡើងតែ៦៩ថ្ងៃ បន្ទាប់ពីការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនត្រូវបាននាំមកប្រឆាំងគាត់ក្នុងខែតុលា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតប្រធានាធិបតី Moon Jae In ថ្លែងទាំងឈឺចាប់ និងទាមទារស៊ើបអង្កេតលើការស្លាប់ Lee Sun Gyun
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


