ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិក លាលែងតំណែង ព្រោះខឹងរដ្ឋបាលលោក បៃដិន ធ្វើគថ្លង់ ការសម្លាប់ប្រជាជនប៉ាឡេស្ទីន
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងអប់រំអាមេរិក បានសម្រេចលាលែងពីតំណែង ព្រោះមិនពេញចិត្តនឹងគោលនយោបាយរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលគាំទ្រប្រទេសអ៊ីស្រាអែល ដោយគាត់និយាយថា រដ្ឋបាលនេះធ្វើគថ្លង់ ចំពោះអំពើឃោរឃៅ ប្រឆាំងប្រជាជនប៉ាឡេស្ទីន ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាផ្ទុះឡើង។

ទីប្រឹក្សាគោលនយោបាយ Tariq Habash សុខចិត្តចោលតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែមករា ដោយគាត់បានពន្យល់នៅក្នុងលិខិតលាលែងនោះថា គាត់មិនអាចបន្តធ្វើការតំណាងឲ្យរដ្ឋបាលមួយ ដែលមិនឲ្យតម្លៃជីវិតមនុស្សទាំងអស់ស្មើគ្នាបានទៀតទេ។
លោកសរសេរថា “សកម្មភាពរបស់រដ្ឋបាល បៃដិន-ហារីស ធ្វើឲ្យជីវិតមនុស្សស្លូតត្រង់រាប់លាននាក់ស្ថិតក្នុងគ្រោះថ្នាក់ ជាពិសេសជនស៊ីវិលប៉ាឡេស្ទីនកំពុងរស់នៅក្នុងតំបន់ហ្គាហ្សាជាង ២.៣លាននាក់ ដែលស្ថិតក្រោមការវាយលុកជាបន្តបន្ទាប់ និងការបោសសម្អាតជនជាតិភាគតិចដោយរដ្ឋាភិបាលអ៊ីស្រាអែល។ ដូច្នេះ ខ្ញុំត្រូវតែលាលែងពីតំណែង ខ្ញុំមិនអាចនៅស្ងៀមបានឡើយ ដោយសាររដ្ឋបាលនេះ ធ្វើគថ្លង់ចំពោះឃោរឃៅដែលបានប្រព្រឹត្តលើជីវិតជនជាតិប៉ាឡេស្ទីនស្លូតត្រង់”។

មិនមែនតែលោក Habash ទេ ដែលមិនពេញចិត្តចំពោះគោលនយោបាយរបស់លោក ចូ បៃដិន។ កាលពីខែតុលា លោក Josh Paul ដែលជាមន្ត្រីបម្រើការនៅក្រសួងការបរទេស រយៈពេល១១ឆ្នាំ ក៏លាលែងពីតំណែងផងដែរ ជុំវិញរឿងរ៉ាវដូចគ្នានេះ។
លោក បៃដិន បានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះអ៊ីស្រាអែល ក្នុងការសងសឹកក្រុមហាម៉ាស ដែលសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់ជាង២៤០នាក់ ជាចំណាប់ខ្មាំងកាលពីខែតុលា។
ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការរយៈពេលប៉ុន្មានខែមកនេះ បានបណ្តាលឲ្យតំបន់ហ្គាហ្សាស្ទើរតែទាំងមូល ត្រូវខ្ទេច ហើយស្លាប់ប្រជាជនប៉ាឡេស្ទីនជាង២២០០០នាក់ និងច្រើនពាន់នាក់ទៀតរងរបួស។
ថ្វីបើក្រុមសិទ្ធិមនុស្សអន្តរជាតិនិងអង្គការសហប្រជាជាតិ បានព្រមានម្តងហើយម្តងទៀតអំពីគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាក្តី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន មិនខ្វល់ទៅរិះគន់យុទ្ធនាការរបស់អ៊ីស្រាអែលឡើយ ហើយនៅតែបន្តគាំទ្រផ្នែកយោធាដដែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល ដាក់ចេញផែនការសង្គ្រាមដំណាក់កាលថ្មីនៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


