Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហូជីមិញ គិតគូរឲ្យចាក់វ៉ាក់សាំងកូវីដឡើងវិញ ដើម្បីការពារវីរុសបំប្លែងថ្មីឆ្លងខ្លាំង

បានផុស

នៅ

ស្របពេលករណីឆ្លងជំងឺកូវីដ១៩ រើបសាជាថ្មី ពេលនេះទីក្រុងហូជីមិញនៃប្រទេសវៀតណាម កំពុងគិតគូរឲ្យចាក់វ៉ាក់សាំងឡើងវិញ ជាពិសេសចំពោះមនុស្សចាស់ ស្រ្តីមានផ្ទៃពោះ និងក្រុមមនុស្សដែលមានសុខភាពងាយគ្រោះ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះកើតឡើង បន្ទាប់ពីប្រទេសវៀតណាម ទើបរកឃើញវីរុសកូវីដបំប្លែងខ្លួន JN.1 លើកដំបូង ខណៈករណីឆ្លងបានកើនឡើងសាជាថ្មី ដល់ថ្នាក់មានអ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យទៀត។

លោក Le Hong Nga អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហូជីមិញ (HCDC) បាននិយាយកាលពីថ្ងៃសុក្រទី២៦ខែមករាថា ករណីឆ្លងថ្មីបង្ហាញថា JN.1 ពិតជាខ្លាំងជាងកូវីដពូជផ្សេង ហើយមានសមត្ថភាពយកឈ្នះប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំង នៅតែមានប្រសិទ្ធភាពការពារសេចក្តីស្លាប់ និងការធ្លាក់ខ្លួនឈឺធ្ងន់។

(រូបថត៖ VN Express)

អ៊ីចឹងហើយ ទើបទីក្រុងហូជីមិញ ផ្តល់អនុសាសន៍ឲ្យក្រុមងាយរងគ្រោះក៏ដូចជាស្រ្តីមានផ្ទៃពោះ និងចាស់ជរា ត្រូវទទួលវ៉ាក់សាំងឲ្យបានគ្រប់ដូស។ លើសពីនេះ ទីក្រុងក៏នឹងពិនិត្យអ្នកដែលរស់នៅជាមួយក្រុមមនុស្សងាយរងគ្រោះ ថាតើពួកគេពិតជាបានចាក់វ៉ាក់សាំងគ្រប់ដូសមែនឬអត់ផងដែរ។

តាមសេចក្តីរាយការណ៍របស់ VN Express កាលពីដើមសប្តាហ៍, អ្នកជំងឺកូវីដ១២នាក់ក្នុងចំណោម១៦នាក់ ដែលបញ្ជូនចូលព្យាបាលក្នុងមន្ទីរពេទ្យទីក្រុងហូជីមិញកាលពីខែមុន គឺត្រូវបានតេស្តរកឃើញមានផ្ទុកវីរុសបំប្លែងខ្លួនប្រភេទ JN.1។

(រូបថត៖ VN Express)

ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ ដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងទីក្រុងហូជីមិញ បានរាយការណ៍អ្នកជំងឺកូវីដចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន៩៤ករណី បូករួមទាំងករណីដែលផ្ទេរទៅព្យាបាលនៅខេត្តជិតៗផងដែរ។

ក្នុង​ចំណោម​នោះ មាន​ករណី​ធ្ងន់ធ្ងរឈានដល់ដាក់​អុកស៊ីសែនចំនួន១៧ករណី ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ឡើយ ហើយករណីធ្ងន់ធ្ងរទាំងអស់ សុទ្ធតែជាក្រុមមានហានិភ័យខ្ពស់ ដូចជាអ្នកមិនចាក់វ៉ាក់វាំងឬមិនបានចាក់គ្រប់ដូសជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម រកឃើញកូវីដបំប្លែងខ្លួនឆ្លងលឿន មានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យច្រើនឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

សន្តិសុខសង្គម៣៤ នាទីutes មុន

ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង

សេដ្ឋកិច្ច៣៥ នាទីutes មុន

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ៥៧៧ ក្រុមហ៊ុន មានអាជ្ញាបណ្ណអាជីវកម្ម

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម