Connect with us

ព័ត៌មានអន្ដរជាតិ

កូនលោក Duterte ថា ប្រធានាធិបតីហ្វីលីពីន ជា មនុស្សខ្ជិល គួរលាលែងតំណែង

បានផុស

នៅ

នៅក្នុងជម្លោះកាន់តែរីកធំរវាងគ្រួសារមានអំណាចនយោបាយទាំងពីរ, លោក Sebastian Duterte ដែលត្រូវជាកូនប្រុសរបស់អតីតមេដឹកនាំហ្វីលីពីន Rodrigo Duterte បានជំរុញឲ្យប្រធានាធិបតី Ferdinand Marcos Jr លាលែងពីតំណែង ដោយហៅគាត់ថាជាមនុស្សខ្ជិល។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអាទិត្យទី២៨ខែមករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Sebastian Duterte (រដ្ឋបាលក្រុង Davao)

លោក Marcos បានសហការជាមួយកូនស្រីលោក Duterte ឈ្មោះ Sara ដោយយកនាងធ្វើជាអនុប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២២ ប៉ុន្តែក្រោយមក សម្ព័ន្ធភាពគ្រួសារទាំងពីរហាក់បែកបាក់ ពេលប្រធានាធិបតីថ្មី ងាកចេញពីគោលនយោបាយប្រឆាំងគ្រឿងញៀន និងគោលនយោបាយបរទេសរបស់អ្នកកាន់តំណែងមុន។

លោក Sebastian ដែលជាអភិបាលក្រុង Davao បាននិយាយក្នុងវេទិកាថ្នាក់ដឹកនាំមួយថា ពេលដែលយុទ្ធនាការឪពុករបស់ខ្លួនថមថយ ស្រាប់តែករណីឧក្រិដ្ឋកម្ម បានរើបឡើងសាជាថ្មី។

ពាក់ព័ន្ធការបើកដៃឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានយោធា រួមទាំងនៅជិតកោះតៃវ៉ាន់ផងដែរនោះ លោកក៏បានចោទប្រកាន់លោក Marcos ពីបទបង្កគ្រោះថ្នាក់ដល់ប្រជាជនហ្វីលីពីនស្លូតត្រង់ ដោយអនុញ្ញាតឲ្យអាមេរិកចូលប្រទេសផងដែរ។

លោក Ferdinand Marcos Jr (រូបថត៖ AP)

មិនត្រឹមប៉ុណ្ណឹង លោក Sebastian ថែមទាំងជំទាស់ចំពោះសេចក្តីសម្រេចរបស់លោក Marcos ក្នុងការចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញជាមួយពួកឧទ្ទាមកុម្មុយនិស្តផងដែរ ដោយនិយាយថា លោក Marcos មិនបានដឹងអ្វីទាំងអស់អំពីទុក្ខលំបាករបស់ប្រជាជនដែលរស់នៅក្នុងតំបន់ធ្លាប់ជាមូលដ្ឋានរបស់ពួកឧទ្ទាម។ អ្នកខ្ជិលណាស់! នេះជាមូលហេតុដែលយើងមិនសប្បាយចិត្ត”។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការឆ្លើយតបភ្លាមៗទេ ពីការិយាល័យរបស់ប្រធានាធិបតី Marcos ហើយរឿងនេះ កើតឡើងមុនពេលលោក Marcos ចូលរួមការជួបជុំ ដែលដឹកនាំដោយរដ្ឋាភិបាលក្នុងរដ្ឋធានីម៉ានីល ដើម្បីប្រមែប្រមូលការគាំទ្រសម្រាប់យុទ្ធនាការ “New Philippines” ឈានទៅរកការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ 

សម្ព័ន្ធភាពរបស់លោក Marcos ជាមួយគ្រួសារ Duterte ពិតជាមានសារៈសំខាន់ចំពោះជ័យជម្នះជាប្រធានាធិបតីរបស់គាត់ ដូច្នេះទំនាក់ទំនងរបស់ពួកគេអាចមានឥទ្ធិពលទៀត ក្នុងការទាញសំឡេងគាំទ្រមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ និងការបោះឆ្នោតសភាឆ្នាំ២០២៥៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រធានាធិបតី ហ្វីលីពីន នឹងបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម