Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា​ហ្វីលីពីន មាន​ចង្កេះតូចខ្លាំង ទទួលការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីពីអ្នកគាំទ្រ

បានផុស

នៅ

នាង Anita Rose Gomez ដែលប្រកួតប្រជែងក្នុងកម្មវិធី Miss Universe Philippines 2024 បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចង្កេះស្ដើងតូចត្រឹមតែ ៤៩ សង់ទីម៉ែត្រប៉ុណ្ណោះ។ ការវាស់ស្ទង់របស់បវរកញ្ញាវ័យ២៣ឆ្នាំត្រូវបានប្រកាសជាផ្លូវការថាទំហំទាំងបី ៨៦-៤៩-៨៩ សង់ទីម៉ែត្រឈរនៅកម្ពស់ ១.៧១ ម៉ែត្រ បន្ទាប់ពីការធ្វើតេស្ត anthropometric ដោយអ្នករៀបចំកម្មវិធីប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្របានប្រដូច Gomez ទៅនឹង តុក្កតា Barbie ដែលមានជីវិត ដោយសារតែរូបរាងរបស់នាងតូចច្រឡឹងស្អាតលើសពីមនុស្សស្រីនានា នេះបើយោងតាមសារព័ត៌មាន ABS-CBN ។ លើសពីលក្ខណៈរាងកាយរបស់ Gomez នាងត្រូវបានទទួលស្គាល់ច្រើនជាងទំហំចង្កេះរបស់នាង។

បវរកញ្ញាមកពីខេត្ត Zambales រូបនេះគឺជាអ្នកតស៊ូមតិសម្រាប់ការថែរក្សារាងកាយរបស់នាង តាមរយៈការធ្វើលំហាត់ប្រាណយ៉ាងម៉ត់ចត់ និងរបបអាហារមានតុល្យភាព។​ ជាពិសេស នាងគឺជា​ជើង​ចាស់​នៃ​ការ​ប្រកួត​សម្រស់​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ហ្វីលីពីន។ ការប្ដេជ្ញាចិត្តរបស់នាងបានពង្រីកហួសពីដំណាក់កាលនៃការប្រកួត ខណៈនាងបានដឹកនាំគំនិតផ្តួចផ្តើមសប្បុរសធម៌ផ្សេងៗ ក្នុងគោលបំណងលើកកំពស់ជីវិតរបស់កុមារនៅក្នុងសហគមន៍ក្រីក្រ។

យ៉ាងណាក៏ដោយ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ការប្រលងបវរកញ្ញាចក្រវាលហ្វីលីពីនបានឃើញម្ចាស់ជ័យលាភីគ្រងមកុដបវរកញ្ញាចក្រវាលហ្វីលីពីនក្នុងឱកាសចំនួនបួ៤គឺ Catriona Gray ២០១៨), Pia Wurtzbach (២០១៥), Margarita Moran (១៩៧៣) និង Gloria Diaz (១៩៦៩) ក្នុងពេលដែលម្ចាស់កម្មសិទ្ធិបច្ចុប្បន្នគឺ Michelle Dee ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Dilraba ត្រូវទស្សនិកជនសរសើរថា និយាយអង់គ្លេសបានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ Dior

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម