កីឡា
ការប្រកួតពានសម្តេចតេជោជើងទី២ ភ្នំពេញក្រោននិងគិរីវង់ប្តូរទៅថ្ងៃទី២៨កុម្ភៈ
ការប្រកួតជើងទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រវាងក្រុមភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ ត្រូវបានលើកទៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសារភ្នំពេញក្រោនមមាញឹកខ្លាំង។

ការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយ ជើងទី២ ពានរង្វាន់សម្ដេចតេជោ នឹងធ្វើនៅថ្ងៃទី២១ ខែកុម្ភៈ ទាំងអស់ ប៉ុន្ដែសម្រាប់ការប្រកួតរបស់ភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ ប្តូរទៅថ្ងៃទី២៨ ខែកុម្ភៈវិញ។ ការផ្លាស់ប្តូរកាលបរិច្ឆេទនេះដោយសារភ្នំពេញក្រោនមមាញឹកខ្លាំង ជាពិសេសពួកគេទើបបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ AFC Cup កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ត្រឡប់មកដល់កម្ពុជាវិញ ភ្នំពេញក្រោនត្រូវប្រកួតជាមួយក្រសួងការពារជាតិ សប្តាហ៍ទី២១នៃលីគកំពូលកម្ពុជា ថ្ងៃទី១៨ ខែកុម្ភៈ។

កាលវិភាគប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទី២
ថ្ងៃទី២១ ខែកុម្ភៈ
- វិសាខា vs ព្រៃវែង វេលាម៉ោង៦យប់ នៅកីឡដ្ឋានព្រីនស៍
- ព្រះខ័នរាជស្វាយរៀង vs ណាហ្គាវើលដ៍ វេលាម៉ោង៦យប់ នៅកីឡដ្ឋានស្វាយរៀង
- អាយ អេស អាយ ដង្កោសែនជ័យ vs បឹងកេត វេលាម៉ោង៦យប់ នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក

ថ្ងៃទី២៨ ខែកុម្ភៈ
- ភ្នំពេញក្រោន vs គិរីវង់ សុខសែនជ័យ វេលាម៉ោង៦យប់ នៅកីឡដ្ឋានស្មាត អ អេស អិន
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


