KPT+
អ្នកជំនាញ អាមេរិក ប្រាប់ ៤ វិធី អាចចៀសឆ្ងាយការចែករំលែកព័ត៌មានក្លែងក្លាយ
ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយដោយមិនមានប្រភពដើមច្បាស់លាស់ ឬមានទំនោរបំពុលសង្គមដោយមិនផ្សព្វផ្សាយពីខ្លឹមសារពិតត្រឹមត្រូវ ឬដើម្បីជាផលប្រយោជន៍ផ្សេងៗ ប៉ុន្តែជាការប៉ះពាល់ដល់អ្នកអាន ឬអ្នកប្រើប្រាស់ព័ត៌មាននៅតែកើតមាន ។ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលបញ្ហានេះ យើងមកដឹងពីលោកស្រី Collen Sinclair ជាសាស្រ្តាចារ្យជំនាញផ្នែកចិត្តសាស្រ្តលើទំនាក់ទំនងសង្គមនៃសាកលវិទ្យាល័យរដ្ឋ Mississippi សហរដ្ឋអាមេរិកបានណែនាំជាគន្លឹះខ្លះៗដូចខាងក្រោម៖

១. ថ្លឹងថ្លែងទស្សនៈផ្ទាល់ និងគំនិតដទៃ
ចំណុចទី១ មានន័យថា មនុស្សជាច្រើននិយមចែករំលែកនូវព័ត៌មានដែលមានទស្សនៈដូច និងទំនោរតាមគំនិតរបស់ខ្លួនហើយភាគច្រើនពុំបានផ្ទៀងផ្ទាត់ទៅលើប្រភពព័ត៌មាននៃទស្សនៈពីជ្រុងផ្សេងៗទៀតមកថ្លឹងថ្លែងនោះទេ ។ នេះបើតាមការសិក្សាស្រាវជ្រាវជាច្រើនទៅលើប្រធានបទការចែករំលែកព័ត៌មាន ។ ដូចនេះ ការផ្ទៀងផ្ទាត់ព័ត៌មានហើយរកប្រភពព័ត៌មានពីច្រើនប្រភព និងមាននិន្នាការកណ្តាលមិនលំអៀងជារឿងសំខាន់មួយដែលធ្វើប្រភពព័ត៌មានអ្នកទទួលបានមានភាពសុក្រិត ។
២. ប្រភពព័ត៌មាន
ប្រភពព័ត៌មានដែលអ្នកអាចរកបានគឺសម្តៅលើប្រភពព័ត៌មានដែលអាចទុកចិត្តបានដូចជាប្រភពព័ត៌មានដែលយកមកពីប្រភពដើមច្បាស់លាស់ សេចក្តីប្រកាសជូនដំណឹងចេញដោយអាជ្ញាធរ ឬព័ត៌មានសេចក្តីជូនដំណឹងចេញដោយស្ថាប័នលើផ្នែកជំនាញណាមួយដែលជាប្រភពដើមដែលអ្នកអាចផ្ទៀងផ្ទាត់បាន។
៣. សួរខ្លួនឯងសិន មុនអ្នកចុចចែករំលែក
ការប្រើប្រាស់ព័ត៌មានជារឿងសំខាន់មួយសម្រាប់ជីវិតប្រចាំថ្ងៃ ព្រោះវាមានឥទ្ធិពលលើការសម្រេចចិត្តប្រចាំថ្ងៃ ។ ដូចនេះអ្នកអាចចាប់ផ្តើមជាគំរូពីខ្លួនអ្នកផ្ទាល់ដោយចែករំលែកព័ត៌មានដែលត្រឹមត្រូវ និងមានប្រយោជន៍ ឬអាចសួរសំនួរខ្លួនឯងមួយចំនួនដូចជា៖ ១.តើនរណាជាអ្នកសរសេរព័ត៌មាននោះ? ២.តើអ្វីជាប្រភពនៃព័ត៌មាននោះ? ៣.តើព័ត៌មាននោះមានប្រភពដើមមកពីណា? ៤.ហេតុអ្វីបានជាអ្នកចង់ចែករំលែកវា? ៥.តើព័ត៌មាននោះត្រូវបានចេញផ្សាយនៅពេលណា?

៤. ហ៊ានណែនាំកែតម្រូវ និងស្វែងយល់បន្ថែម
ប្រសិនអ្នកឃើញមិត្តភ័ក្រ្ត ឬបងប្អូនគ្រួសារអ្នកបានចែករំលែកព័ត៌មានខ្លះដែលជាព័ត៌មានមិនពិតគ្មានប្រភពដើមច្បាស់លាស់អ្នកគួរគប្បីណែនាំ និងពន្យល់ប្រាប់ដល់ពួកគាត់ ជាពិសេសបើមានមិត្តភក្តិណាមួយដែលបង្ហាញព័ត៌មានពិតដល់សាធារណជន អ្នកក៏គួរលើកទឹកចិត្តដល់ពួកគាត់ដើម្បីបំបាត់ព័ត៌មានក្លែងក្លាយមួយចំនួនក្នុងសង្គម ។ បន្ថែមពីនោះ អ្នកអាចស្វែងយល់បន្ថែមពីយុទ្ធសាស្រ្តមួយចំនួនដែលបង្រៀនយើងអំពីការមើលព័ត៌មានមិនពិត និងស៊ីជម្រៅ ពិសេសប្រភពមេរៀនពីស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗ ឬវីដេអូបង្រៀនផ្សេងៗទៀតជាដើម ៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


