សន្តិសុខសង្គម
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ៖ ការឃាត់រថយន្ដមួយគ្រឿងនៅខណ្ឌច្បារអំពៅ គឺជាការភាន់ច្រឡំ(មានវីដេអូ)
បន្ទាប់ពីមានការចែករំលែកនៅលើបណ្ដាញសង្គមពាក់ព័ន្ធជនស៊ីវិលមួយក្រុមចុះឃាត់រថយន្តប្រជាពលរដ្ឋមួយគ្រឿងនៅមូលដ្ឋានខណ្ឌច្បារអំពៅ ដែលធ្វើឲ្យមហាជនរិះគន់នោះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីនេះគឺជាការភាន់ច្រឡំ។

តាមសេចក្ដីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមជនស៊ីវិលមួយក្រុមនោះ គឺជាកងកម្លាំងប្រតិបត្តិការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានទទួលបញ្ជាឲ្យចុះអនុវត្តដីការបស់ព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែប្រតិបត្តិការនេះមានការភាន់ច្រឡំចំពោះអត្តសញ្ញាណរថយន្ត ដែលបណ្តាលឲ្យមានការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ហើយក្រោយពីដឹងថាមានការភាន់ច្រឡំ កងកម្លាំងប្រតិបត្តិការទាំងអស់បានដកមកកាន់អង្គភាពវិញ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ចំពោះចំណុចខ្វះខាតក្នុងប្រតិបត្តិការធ្វើឲ្យមានការសង្ស័យ គឺដោយសារកងកម្លាំងអនុវត្តច្បាប់មិនបានគ្រងឯកសណ្ឋានជាសមត្ថកិច្ច តែមានពាក់ប័ណ្ណសម្គាល់ខ្លួន។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិក៏សូមទទួលយកនូវចំណុចខ្វះខាតក្នុងការអនុវត្តភារកិច្ចរបស់កងកម្លាំង និងស្នើសុំឲ្យមានការយោគយល់អធ្យាស្រ័យចំពោះកំហុសឆ្គងទាំងនេះ។ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងធ្វើការពិនិត្យ ណែនាំកែលម្អឡើងវិញដល់កងកម្លាំងប្រតិបត្តិការ និងសូមអរគុណនូវរាល់កិច្ចសហការផ្តល់ព័ត៌មានក្នុងន័យស្ថាបនា និងសង្ឃឹមថា សាធារណជនពុំមានទស្សនៈ ទុទ្ទិដ្ឋិនិយមចំពោះហេតុការណ៍នេះឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Un Chanpanharith បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមថា «ធ្លាប់តែឃើញក្នុងរឿង ឥឡូវជួបផ្ទាល់អត់ដឹងមកពីខាងណាទេ ឈប់ស្តុបសុខៗ ជិះឡានមកកាក់ពីមុខ (Luxus is200tt ស្លាកលេខ2BO 7770) ចុះមកគោះឡានមានកាំភ្លើងនៅចង្កេះ ម៉ូតូឡានផង។ ហៅចុះមកក្រៅមក ទាល់បើកកញ្ចក់មកថាច្រឡំ សំណាងហើយជិះជាមួយម៉ាក់ និងក្មួយ បើតែម្នាក់ឯងមិនដឹងម៉ិច។ នៅច្បារអំពៅ ស្ដុបព្រែកបារាំង ការងារតែងតែមានកំហុស និងការយល់ច្រឡំ»៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ