ព័ត៌មានអន្ដរជាតិ
ម្ហូប ២៥០០ មុខនឹងបម្រើក្នុងពិធីជប់លៀង មុនមង្គលការកូនប្រុសពៅមហាសេដ្ឋី ឥណ្ឌា
កូនប្រុសពៅរបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani លោក Anant Ambani និងគូដណ្តឹង Radhika Merchant បានត្រៀមខ្លួនជាស្រេចដើម្បីទាក់ទាញភ្ញៀវក្នុងពិធីជប់លៀងមុនអាពាហ៍ពិពាហ៍របស់ពួកគេ ជាមួយនឹងមុខម្ហូបចំនួន ២ ៥០០មុខ។
ពិធីជប់លៀងដែលប្រកាសពីពិធីមង្គលការនាពេលខាងមុខរបស់គូស្នេហ៍មួយគូនេះ នឹងប្រព្រិត្តិទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី០៣ ខែមីនា។ ផ្អែកតាមរបាយការណ៍ពី Economic Times បានគូសបញ្ចាក់ថា ក្នុងពិធីដ៏ប្រណិតនេះដែរ មានក្រុមមេចុងភៅចំនួន ២១នាក់ ដែលត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ពីសណ្ឋាគារ Jardin ក្នុងទីក្រុង Indore ប្រទេសឥណ្ឌា ហើយត្រូវហោះហើរទៅកាន់ទីក្រុង Jamnagar ជាពិសេសសម្រាប់ឱកាសនេះ។

ដោយដកស្រង់ពីសារព័ត៌មាន ABP News កាសែត Economic Times រាយការណ៍លម្អិតថា ក្រុមចុងភៅធ្វើម្ហូបនេះមានភារកិច្ចបង្កើតមុខម្ហូបចម្រុះដែលរួមបញ្ចូលរសជាតិថៃ ជប៉ុន ម៉ិកស៊ិក ប៉ាស៊ី និងរសជាតិ Pan Asian ។ ម៉ឺនុយអាហារពេលព្រឹកនឹងមានយ៉ាងហោចណាស់ ៧៥ មុខផ្សេងៗគ្នា អាហារថ្ងៃត្រង់នឹងមានជាង ២២៥ ប្រភេទ ហើយអាហារពេលល្ងាចត្រូវបានកំណត់ដើម្បីបង្ហាញពីបទពិសោធន៍នៃការទទួលទានអាហារខុសៗគ្នាចំនួន ២៧៥មុខ ។ លើសពីនេះទៀត ការជ្រើសរើសអាហារសម្រន់ពាក់កណ្តាលអធ្រាត្រ ដែលអាចរកបានចាប់ពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៤ ព្រឹក នឹងរួមបញ្ចូលជម្រើសចំនួន ៨៥ផ្សេងៗគ្នា។
អ្វីដែលជាទីចាប់អារម្មណ៍ក្នុងពីធីជបលៀងកូនមហាសេដ្ឋីឥណ្ឌាក៏មានការតាំងបង្ហាញ Indore Sarafa Food Counter ដែលនឹងផ្តល់ជូននូវអាហារពិសេសក្នុងតំបន់ដ៏ល្បីល្បាញពី Indoreជាមួយនឹងគ្រឿងទេសដែលដឹកជញ្ជូនពីទីក្រុង Indore ដោយធានានូវរសជាតិពិតប្រាកដដល់ភ្ញៀវគ្រប់ជាន់ថ្នាក់ផងដែរ។
ដូចដែលបានរាយការណ៍ដោយកាសែត The Times of India ព្រឹត្តិការណ៍ Pre-Wedding របស់ Ambani និង Merchant ត្រូវបានគេរំពឹងថា នឹងទាក់ទាញពិភពនៃអាជីវកម្ម បច្ចេកវិទ្យានិងការកម្សាន្ត ជាមួយនឹងភ្ញៀវកិត្តិយសដូចជាគូស្វាមី Gates Bill និង Melinda Gates, Mark Zuckerberg, Ivanka Trump និងសមាជិកនៃព្រះរាជវង្សានុវង្សប៊ូតង់ចូលរួម។ ភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ ក៏នឹងលេចនូវវត្តមានបន្ថែមទៀតពីតារាបូលីវូដដូចជា Amitabh Bachchan, Rajinikanth, Shah Rukh Khan និង Alia Bhatt ស្របពេលដែលរបាយការណ៍ដដែលបង្ហាញថា តារាចម្រៀង R&B ពិភពលោក Rihanna និងតារា Punjabi Diljit Dosanjh ត្រូវបានគេគ្រោងនឹងសម្តែងក្នុងព្រឹត្តិការណ៍នេះ។
សូមជម្រាបជូនដែរថា គូស្នេហ៍មួយគូនេះមានចំណងមិត្តភាពចាប់តាំងពីកុមារភាព នៅពេលពួកគេសិក្សានៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន Radhika Merchant មានអាយុ២៩ ឆ្នាំ នាងជាកូនស្រីរបស់ Shri Viren Merchant ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថឯកជន Encore Healthcare ។ ចំណែក Anant Ambani អាយុ ២៨ ឆ្នាំជាកូនពៅរបស់លោក Mukesh Ambani ដែលដឹកនាំក្រុមហ៊ុន Reliance Industries មានប្រាក់ចំណូលចំនួន ១១០ ពាន់លានដុល្លារ។ ទស្សនាវដ្ដី Forbes បានវាយតម្លៃទ្រព្យសម្បត្តិរបស់ Mukesh Ambani ចំនួន ១១៦ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Soo Man នឹងលក់ភាគហ៊ុននៅសល់ពី SM ក្នុងតម្លៃ៧៨លានដុល្លារ ឲ្យទៅផលិតកម្ម HYBE
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


