ព័ត៌មានអន្ដរជាតិ
អនាគតប្រធានាធិបតី ឥណ្ឌូណេស៊ី ឡើងស័ក្តិដល់ផ្កាយ ៤ តែពលរដ្ឋរិះគន់យ៉ាងចាស់ដៃ
អនាគតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto ទទួលបានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ផ្កាយ ៤ ដែលបំពាក់ផ្ទាល់ដោយប្រធានាធិបតីផុតអាណ្តត្តិលោក Joko Widodo ខណៈមនុស្សមួយចំនួនរិះគន់ចំណាត់ការនេះ ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋមន្ត្រីការពារជាតិរូបនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២ ខែមីនា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Joko Widodo បាននិយាយថា ការបំពាក់ឋានន្តរស័ក្តិនេះ គឺជាការលើកទឹកចិត្ត និងកោតសរសើរចំពោះភក្ដីភាពនៃការលះបង់របស់លោក Prabowo ចំពោះប្រជាជន និងយោធា ។
បើទោះជាយ៉ាងនេះក្ដីក្រុមអ្នករិះគន់មួយចំនួនបានលើកឡើងថា ការផ្ដល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ផ្កាយ ៤ ទៅដល់លោក Prabowo គឺជាការចិញ្ចឹមចិត្តរបស់លោក Joko Widodo ដើម្បីរក្សាឥទ្ធិពលអំណាចរបស់លោកចំពោះតំណែងណាមួយក្នុងអាណត្តិថ្មី បើទោះជាលោកបដិសេធការលើកឡើងនេះក៏ដោយ ។

ជាការឆ្លើយតនលោក Joko Widodo បានដាក់ចំៗទៅវិញថា “ប្រសិនបើនេះជាប់ពាក់ព័ន្ធនឹងរឿងនយោបាយមែន ខ្ញុំនឹងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ផ្កាយ ៤ តាំងតែពីមុនការបោះឆ្នោតមកម្ល៉េះ ប៉ុន្តែនេះវាក្រោយការបោះឆ្នោតទៅហើយ ដូច្នេះការសន្មតទាំងប៉ុន្មាន គឺជាការគិតខុស” ។
ទាក់ទិននឹងរឿងរ៉ាវនេះទៀតសោត សកម្មជនសិទ្ធិមនុស្សមានការខឹងសម្បារយ៉ាងចាស់ដៃចំពោះចំណាត់ការនេះ ដោយលើកហេតុផលថា លោក Prabowo ត្រូវបានបណ្តេញចេញពីជួរយោធាក្នុងឆ្នាំ ១៩៩៨ ជុំវិញការចោទប្រកាន់ មានជាប់ពាក់ព័ន្ធក្នុងការចាប់ពង្រត់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បណ្ដាលឲ្យប្រជាជននៅទីក្រុងហ្សាកាតាជះកំហឹងយ៉ាងខ្លាំង ។

សម្ព័ន្ធភាពរវាងអនាគតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo និងប្រធានាធិបតីផុតអាណត្តិ Joko Widodo ត្រូវបានគេមើលឃើញថា ពង្រឹងយ៉ាងតឹងណែននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីកូនប្រុសច្បងរបស់ Joko Widodo ឈរឈ្មោះជាអនុប្រធានាធិបតីក្នុងគណបក្សជាមួយលោក Prabowo និងឈ្នះសំឡេងឆ្នោត ៥៨ ភាគរយលើគូប្រជែង ២ រូបទៀតកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ។
គួរបញ្ជាក់ថា ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២ នឹងមិនកើតមានឡើងឡើយ ដោយសារតែលោក Prabowo កើបសំឡេងគាំទ្រលើស ៥០ ភាគរយទៅហើយ ខណៈលទ្ធផលបោះឆ្នោតផ្លូវការនឹងប្រកាសនៅថ្ងៃទី២០ ខែមីនាខាងមុខ ហើយប្រធានាធិបតីជាប់ឆ្នោតថ្មីនឹងត្រូវស្បថចូលកាន់តំណែងនៅខែតុលា ឆ្នាំ២០២៤ នេះ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


