ជីវិតកម្សាន្ដ
ថ្វីបើឈានដល់អាយុ៤២ឆ្នាំ Jun Ji Hyun នៅតែត្រូវគេប្រៀបធៀបសម្រស់ថា ធម្មជាតិសុទ្ធសាធ
នៅពេលនិយាយពីតារាកូរ៉េដ៏ស្រស់ស្អាត ហើយការឆ្លើយតបរបស់មហាជនទូទាំងពិភពលោកដែលទទួលបានគឺ ពួកគេប្រហែលជាកែសម្ភស្សតែប៉ុណ្ណោះ ទើបមានមុខមាត់ស្អាតដូចទេពអប្សបែបនេះ។ ប៉ុន្តែក្នុងចំណោមនោះ ប្រាកដថាពួកគេនៅតែជាសម្រស់ធម្មជាតិមួយចំនួននៅទីនោះដូចជា Jun Ji Hyun ជាដើម។
កាលពីពេលថ្មីៗនេះផងដែរ អ្នកលេងអ៊ីនធឺណែតម្នាក់បានចូលបណ្តាញសង្គម ដើម្បីចែករំលែករូបថតរបស់តារាវ័យ ៤២ឆ្នាំរូបនេះ ពីដំណាក់កាលប្រាំផ្សេងគ្នានៃជីវិតរបស់នាង រាប់ចាប់តាំងពីវ័យជំទង់មកម៉្លេះ។
លេចមុខក្នុងរឿង My Sassy Girl ឆ្នាំ ២០០១ សម្រស់របស់នាងពេលនោះបានទាក់ទាញទស្សនិកជនជាច្រើន ថ្វីបើបើពេលនោះនាងទើបតែមានវ័យជំទង់ក្ដី។ ប៉ុន្តែបើនិយាយពីសមត្ថភាពនិងសម្រស់ តារាសម្ដែងស្រីរូបនេះហាក់ដើរទន្ទឹមគ្នា សឹងតែធ្វើឲ្យមនុស្សស្រីជាច្រើនហាក់មានការច្រណែននឹងរូបរាងរបស់នាងយ៉ាងខ្លាំង។

ជាការពិតណាស់ អ្នកលេងអ៊ីនធឺណែតជាច្រើនសុទ្ធសឹងតែដឹងហើយថា Ji Hyun មានសម្រស់ស្រស់សោភាតាំងពីនៅវ័យក្មេងមក ដូច្នេះ មហាជនក្រោយបានឃើញរូបភាពរបស់នាងលេចធ្លាយសារជាថ្មី គ្មានពាក្យអ្វីក្រៅពីលើកសរសើរនាងនោះទេ។
លើសពីនេះទៀតដែរ អ្នកលេងអ៊ីនធឺណិតម្នាក់បានសរសេរថា នាងមិនដែលអាក្រក់ពេញមួយជីវិតរបស់នាងទេ ខណៈម្នាក់ទៀតស្រែកថា នាងពិតជាស្អាតខ្លាំងណាស់ នាងតែងតែមើលទៅស្អាតនិងមានចិត្តល្អក្នុងចំណោមតារាផ្សេងទៀត។
ទោះយ៉ាងណាក៏ដោយ មិនត្រឹមតែរូបសម្រស់ស្អាតពីធម្មជាតិមួយមុខនោះទេ Jun Ji Hyun បានក្លាយជាតារាស្រីលំដាប់កំពូលប្រចាំកូរ៉េខាងត្បូង ក្រោយពេលនាងរកចំណូលបានខ្ពស់ជាងគេក្នុងវិស័យភាពយន្ត និងជាតារាស្រីស៊ីថ្លៃលើសគេក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសផងដែរ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិនហ្វី យកកីឡាការិនីចាំទីចិនមួយរូប មកសម្ដែងក្នុងរឿង “បាល់ទាត់សៅលីង” វគ្គ២
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


