Connect with us

ព័ត៌មានអន្ដរជាតិ

ទាហាន អាមេរិក ចាប់ផ្ដើមចេញបេសកកម្មទៅសង់កំពង់ផែនៅ ហ្គាហ្សា

បានផុស

នៅ

នាវាកងទ័ពជើងទឹកអាមេរិកចំនួន ៤ គ្រឿងជាមួយនឹងទាហានប្រហែល ១០០ នាក់ និងដឹកឧបករណ៍ចាំបាច់សម្រាប់សាងសង់កំពង់ផែបណ្តោះអាសន្ននៅលើឆ្នេរហ្គាហ្សាសម្រាប់ការផ្តល់ជំនួយជាបន្ទាន់ បានចាកចេញពីមូលដ្ឋានមួយកន្លែងក្នុងរដ្ឋ Virginia ហើយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី​១៣​​ ខែមីនា ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសផែនការសាងសង់កំពង់ផែបណ្តោះអាសន្នក្នុងអំឡុងពេលសុន្ទរកថាទៅកាន់ប្រជាជាតិកាលពីសប្តាហ៍មុន ដែលក្នុងនោះលោកប្រធានាធិបតីក៏បានប្រាប់អ៊ីស្រាអែលអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងទឹកដីដែលកំពុងត្រូវបានឡោមព័ទ្ធដោយចង្កូមខ្លាមួយនេះ ។

កាលពីថ្ងៃអង្គារ នាវាខ្នាតយក្សពណ៌ប្រផេះដែលគេស្គាល់ថាជា នាវាដឹកជញ្ជូនជំនួយ បានធ្វើដំណើរចេញពីផែ Langley-Eustis និងអមពីក្រោយដោយនាវាតូចៗចំនួន ៣ គ្រឿងដែលគ្រោងនឹងធ្វើដំណើរប្រហែល ៣០ ថ្ងៃទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើតសម្រាប់បេសកកម្មសាងសង់កំពង់ផែ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជំរុញជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាមេរិកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះមិនពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សានោះទេ ប៉ុន្តែទាហានអាមេរិកនឹងចូលទៅជិតតំបន់ឆ្នេរដែលរងការគំរាមគំហែង ព្រោះត្រូវបោះយុថ្កាទៅច្រាំងដើម្បីសាងសង់ផែ ទោះបីមិនទាន់មានបទឈប់បាញ់ក៏ដោយ ។

ទោះបីជាយ៉ាងណា មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានព្រមានកាលពីសប្តាហ៍មុនថា បទឈប់បាញ់ត្រូវតែមានដើម្បីដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា និងដើម្បីឲ្យដៃគូមនុស្សធម៌ចែកចាយជំនួយសង្គ្រោះជីវិតបានដោយសុវត្ថិភាពនៅទូទាំងតំបន់ហ្គាហ្សាតាមទំហំដែលត្រូវការ ។

គួរបញ្ជាក់ថា ចំនួនជំនួយដែលនាំចូលទៅក្នុងហ្គាហ្សាតាមឡានដឹកទំនិញបានធ្លាក់ចុះ ក្នុងអំឡុងពេល ៥ ខែនៃសង្រ្គាម ហើយតំបន់ហ្គាហ្សាកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ទឹក និងថ្នាំសង្កូវយ៉ាងធ្ងន់ធ្ងរ ខណៈសហរដ្ឋ​អាមេរិក​ក៏បានទម្លាក់ជំនួយតាម​អាកាស​ជា​បន្តបន្ទាប់​ក្នុង​ខែ​នេះផងដែរ ប៉ុន្តែ​ចំនួន​មនុស្ស​ដែល​ត្រូវ​ការ​ស្បៀងអាហារក្នុង​តំបន់ហ្គាហ្សា គឺ​មាន​ច្រើន​ជាង​ការ​ផ្តល់ជំនួយនេះទៅទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម