ព័ត៌មានជាតិ
យប់នេះ កម្ពុជាប៉ះក្រុមខ្លាំង គីណេអេក្វាទ័រ ក្នុងជំនួប FIFA Series
ក្រុមគោព្រៃកម្ពុជាត្រូវជួប ក្រុមគីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក ក្នុងព្រឹត្តិការណ៍ FIFA Series នៅវេលាម៉ោង២ យប់ជ្រៅ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងកីឡដ្ឋាន Prince Abdullah Al-Faisal។

នេះជាការជួបគ្នាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ក្រុមទាំង២ ខណៈក្រុមជម្រើសជាតិកម្ពុជា ជាក្រុមស្ថិតក្នុងតំបន់អាសុី ហើយក្រុមគីណេអេក្វាទ័រ ស្ថិតនៅតំបន់អាហ្វ្រិក។ ការប្រកួត៥លើកចុងក្រោយ របស់ពួកគេគឺឈ្នះ២ ស្មើ២ និងចាញ់១ ក្នុងនោះយកឈ្នះក្រុមខ្លាំងអៃវ៉ារីខូសត៍ ៤-០ និងស្មើគ្នាជាមួយក្រុមនីហ្សេរីយា ១-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុ ពានរង្វាន់ Africa Cup of Nation។
សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ៥ប្រកួតចុងក្រោយ ឈ្នះ១ ស្មើ២ និងចាញ់២ ខណៈការប្រកួតចុងក្រោយចាញ់ក្រុមខ្លាំងកាតារ ៣-០ ក្នុងការប្រកួតមិត្តភាពបិទទ្វារ។ ការប្រកួតនេះជាឱកាសល្អចំពោះកម្ពុជាដើម្បីពង្រឹងសមត្ថភាព ដកស្រងបទពិសោធ បន្ទាប់ពីអស់ឱកាសពីវគ្គជម្រុះជើងឯកពិភពលោកតាំងពីជុំទី១។

ក្នុងជំនួបជាមួយកម្ពុជា ក្រុមណេអេក្វាទ័រ មិនបានកោះហៅកីឡាករសំខាន់ៗដើម្បីចូលរួមទេ ពោលគឺលោកគ្រូបង្វឹកក្រុមណេអេក្វាទ័រ Juan Micha បានជ្រើសរើសកីឡាករយុវជនមកជំនួសវិញ ដើម្បីផ្ដល់ឱកាសឲ្យពួកគេបានបង្ហាញសមត្ថភាព។
ក្រុមជម្រើសជាតិកម្ពុជាវិញ ទោះបីជាការប្រកួតនេះជាមិត្តភាពអន្ដរជាតិ ប៉ុន្តែលោក Felix Dalmás ជាគ្រូបង្វឹកបានកោះហៅកីឡាករឆ្នើមៗក្នុងលីគកំពូលកម្ពុជាសម្រាប់ព្រឹត្តិការណ៍ FIFA Series ។
ការប្រកួតបន្ទាប់ ក្រុមគោព្រៃកម្ពុជា ត្រូវជួបជាមួយក្រុម ហ្គីយ៉ាន មកពីទ្វីបអាមេរិកខាងត្បូង ២៦ ខែមីនា ឆ្នាំ២០២៤៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


