ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចាត់ទុក សម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំវ័យក្មេង មានថាមវន្តក្លៀវក្លា បញ្ញាវាងវៃ និងស្មារតីមោះមុត
«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត…»។ នេះ គឺជាព្រះរាជបន្ទូលកោតសរសើររបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរកដ្ឋមន្រ្តីនៃកម្ពុជា។ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរបែបនេះ នៅក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទនេះ។

បើតាមព្រះមហាក្សត្រកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំវ័យក្មេងដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះមហាក្សត្រ ក៏បានរំលេចឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុត និងការប្តេជ្ញាខ្ពស់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តយុទ្ធបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយសំខាន់ ជាពិសេស គោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងគ្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច។

បន្ថែមលើនេះ គឺព្រះមហាក្សត្រសង្កត់ធ្ងន់ថា លើបញ្ហាសង្គមឌីជីថលកម្ពុជាដែលសំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និងនវានុវត្តន៍ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសុខុលមាលភាព ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធរ សម្បូសប្បាយ និងវិបុលភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។
សូមជម្រាបជូនថា រដ្ឋសភានីតិកាលទី៧នេះ ត្រូវបានប្រសូតចេញពីការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របពេលគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីភាពពហុបក្ស ដែលមានគណបក្សនយោបាយចំនួន១៨ បានចូលរួមការប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។ នេះបើតាមព្រះរាជបន្ទូលគូសបញ្ជាក់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្រោយមក រដ្ឋសភា ក៏បានបើកកិច្ចប្រជុំជាលើកដំបូង ហើយក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

នៅនីតិកាលទី៧នេះ ទាំងរដ្ឋសភា និងទាំងរាជរដ្ឋាភិបាលកម្ពុជា សុទ្ធតែបានផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលៗរបស់ខ្លូន នោះ គឺសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ជាប្រធានរដ្ឋសភា ឯ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានស្នើសុំដល់ស្ថាប័នកំពូលៗរបស់ជាតិទាំង២នេះ ប្តេជ្ញាប្រមូលផ្តុំកម្លាំងជាធ្នុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្រ្តក្នុងនីតីកាលទី៧ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ថែមទៀត ជូនជាតិមាតុភូមិ ដោយឈរលើមូលដ្ឋានគ្រឹះនៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?