កីឡា
ក្រោយរង់ចាំ១២ឆ្នាំ ខ្សែក្រវាត់ ISKA ដាក់ឲ្យប្រកួតជាថ្មីលើដីកម្ពុជាចុងសប្តាហ៍នេះ
នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ចុងសប្តាហ៍នេះនឹងមានការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ISKA ជាលើកដំបូងនៅលើទឹកដីកម្ពុជា បន្ទាប់ពីខកខានអស់រយៈពេលប្រមាណ១២ឆ្នាំកន្លងទៅ។

ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ISKA ជាថ្មីនៅសង្វៀនបាយ័ននេះមានរហូតដល់ទៅ៣គូនៅពេលកីឡាករអ៉ីរ៉ង់ហាត់គុនខ្មែរ អាលៀ អាសក្កា ប្រកួតជាមួយកីឡាករថៃ ផន សសាវ៉ាន ជេអរ ដណ្តើមខ្សែក្រវាត់គុនខ្មែរ ISKA ទម្ងន់៦៥គីឡូក្រាម។
ម្ចាស់ផ្ទះកម្ពុជា ប៊ុន សុធា ប្រកួតជាមួយកីឡាករម៉ាឡេស៊ី អ៊ូម៉ា រេដវូហ្វ ដណ្តើមខ្សែក្រវាត់គុនខ្មែរ ISKA ទម្ងន់៥៧គីឡូក្រាម។ ជាមួយគ្នានេះ ខ្លាចាស់ខ្មែរ-ប្រេស៊ីល សែន ចន្ទរិទ្ធីគុណ ប្រកួតជាមួយកីឡាករតួកគី ស៊ីណាន ឆាឡា ដណ្តើមខ្សែក្រវាត់គុនខ្មែរ ISKA ទម្ងន់៧៥គីឡូក្រាម។

នេះអាចចាត់ទុកជាលើកទី១ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ISKA នៅលើទឹកដីប្រទេសកម្ពុជាក្នុងរយៈពេល១២ឆ្នាំចុងក្រោយ បន្ទាប់ពីធ្លាប់មានការប្រកួតកាលពីឆ្នាំ២០១២។ នៅចាំបានថា វ៉ន វីវ៉ា បានប្រកួតឈ្នះកីឡាករអង់គ្លេស Ben Barwise ដើម្បីទទួលបានខ្សែក្រវាត់ ISKA ពិភពលោកនៅឆ្នាំ២០០៨ ដែលបានក្លាយជាកីឡាករកម្ពុជាទី១ទទួលបានខ្សែក្រវាត់នេះ។
បន្ទាប់មក កីឡាករកម្ពុជាម្នាក់ទៀតគឺ មាស ចន្ថា បានប្រកួតឈ្នះកីឡាករអង់គ្លេស Tim Thomas ដើម្បីទទួលបានខ្សែក្រវាត់ ISKA ពិភពលោកនៅខែសីហា ឆ្នាំ២០០៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ រូបគេបានក្លាយជាកីឡាករកម្ពុជាទី២ដែលបានឈ្នះខ្សែក្រវាត់ពិភពលោកនេះ។

ទោះបីជាយ៉ាងណា រយៈពេលជាង៣ឆ្នាំក្រោយមក Tim Thomas បានវិលត្រឡប់មកទឹកដីកម្ពុជាជាថ្មីដើម្បីដណ្តើមខ្សែក្រវាត់ ISKA ពីកីឡាករកម្ពុជា មាស ចន្ថា វិញម្តង។ នៅពេលនោះកីឡាករកម្ពុជាមិនអាចការពារខ្សែក្រវាត់របស់ខ្លួនបានទេដោយបានសន្លប់ក្នុងទឹកទី៥របូតខ្សែក្រវាត់ទៅម្ចាស់ដើមវិញនៅឆ្នាំ២០១២។
រហូតដល់ពេលនេះមានតែអតីតកីឡាករ វ៉ន វីវ៉ា ម្នាក់គត់ដែលមានខ្សែក្រវាត់ពិភពលោក ISKA ប៉ុន្តែនៅពេលនោះមិនទាន់ប្រើឈ្មោះខ្សែក្រវាត់គុនខ្មែរ ISKA ពិភពលោកទេ។ សម្រាប់ថ្ងៃទី៧ ខែមេសា នេះគឺប្រើឈ្មោះ ខ្សែក្រវាត់គុនខ្មែរ ISKA។
ជំនួបដណ្ដើមខ្សែក្រវាត់ពិភពលោក ISKA គុនខ្មែរ
- កីឡាករ អាលៀ អាសហ្គា (អ៉ីរ៉ង់) Vs ផនសាវ៉ាន ជេអ័រ (ថៃ) ទម្ងន់៦៥គ.ក
- កីឡាករ ប៊ុន សុធា (កម្ពជា) Vs អ៊ូម៉ា វេដ វូហ្វ (ម៉ាឡេស៊ី) ទម្ងន់៥៧គ.ក
- កីឡាករ សែន ចន្ទរិទ្ធីគុន (ខ្មែរ-ប្រេស៊ីល) Vs ស៊ីណាន ឆាឡា (តួកគី) ទម្ងន់៧៥គ.ក
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់