ព័ត៌មានជាតិ
ក្លិបកម្សាន្តក្នុងប្លុកកាស៊ីណូ នាក្រុងប៉ោយប៉ែត នៅដំណើរការធម្មតា
ក្លិបកម្សាន្តមួយចំនួននៅក្នុងប្លុកកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅបន្តបើកដំណើរការអាជីវកម្មជាធម្មតា។

មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅក្រុងប៉ោយប៉ែតជាយដែនកម្ពុជា-ថៃ មកទល់ពេលនេះមាន ក្លឹបកម្សាន្ត ក្លឹបឌីស្កូថេក ខារ៉ាអូខេនានា នៅមិនទាន់បានផ្អាកសកម្មភាពនៅឡើយ មកទល់យប់ថ្ងៃទី២២ ខែកុម្ភៈនេះ ម្ចាស់ក្លឹបទាំងនោះ ហាក់ដូចមើលរំលងការណែនាំរបស់ក្រសួងសុខាភិបាល លិខិតរបស់ក្រសួងទេសចរណ៍នៅឡើយ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា បញ្ហាក្លិបកម្សាន្ត ខារ៉ាអូខេទាំងនោះ អាជ្ញាធរបានចុះណែនាំផ្ទាល់ និងចេញសេចក្តីជូនដំណឹង តែម្ចាស់អាជីវកម្មទាំងនោះមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ត្រឹមសង្កាត់ ក្រុង ខេត្តឡើយ។
យោងតាមប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប និងប្រជាការពារភូមិបានឲ្យដឹងថា ក្លឹបកម្សាន្តមួយធ្លាប់ផ្ទុះអ្នកឆ្លងកូវីដ១៩ លើបុគ្គលិកម្តងរួចមកហើយ ប៉ុន្តែមកទល់ពេលនេះ ម្ចាស់និងអ្នកបម្រើការងារក្នុងទីតាំងសេវាកម្សាន្តហាក់នៅតែធ្វេសប្រហែស ឬបណ្តោយឲ្យដានចាស់នេះ បានកើតឡើងជាថ្មី ។
ក្លិបកម្សាន្តមួយចំនួនធំ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកទល់ថ្ងៃនេះ នៅតែមានបានបើកដំណើរការអាជីវកម្មយ៉ាងចំហនៅឡើយ ក្នុងនោះក៏បានអនុញ្ញាតឲ្យជនបរទេសចូលលេង គឺមានដូចជាជនជាតិ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងមានយុវជនខ្មែរចូលលេងផងដែរ។ ក្លឹបទាំងនោះមានដូចជា ក្លឹបរេចថាច់ដោន ខារ៉ាអូខេខេវ័ន្ត ក្លឹប ខារ៉ាអូខេ បៀរហ្គាដិន អិចស្តារថៅកែជនជាតិចិនជាដើម។


អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ បិទពីរសប្ដាហ៍ បណ្ដោះអាសន្ន រោងភាពយន្ត រោងសម្ដែង សារមន្ទីរ នៅខេត្តកណ្ដាល និងភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


