Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ ដាក់វិធានការបន្ទាន់ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ចាត់វិធានការបន្ទាន់ការពារទប់ស្កាត់ និងបង្ក្រាបបទ ល្មើស ធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសស្រុកទាំងប្រាំមួយដែលពាក់ព័ន្ធទៅនឹងការកែសម្រួល ផ្ទៃដី ចេញពីតំបន់ទន្លេសាប។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ លើការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ដោយអនុវត្តន៍តាមអនុសាស្រ្តរបស់រាជ រដ្ឋាភិបាល គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ត្រូវតែបង្កើននូវសកម្មភាពសកម្មបន្ថែមទៀត ដើម្បីធ្វើការ ការពារទប់ស្កាត់ និងបង្រ្កាបបទល្មើសល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រ។

លោកអភិបាលខេត្តបន្តថា កិច្ចការងារ នេះអាចដំណើរការទៅបានដោយប្រសិទ្ធភាព លុះត្រាតែគណៈបញ្ជាការឯកភាពទាំងមូលធ្វើការដោយការទទួល ខុសត្រូវ និងយកចិត្តទុកដាក់បំផុត ដែលក្នុងនោះត្រូវប្រើប្រាស់កម្លាំងរួមគ្នា រវាងគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរពាក់ព័ន្ធ។

រូបភាពតំណាង

ការរៀបចំកម្លាំងត្រូវធ្វើជាប្រចាំ មានទីបញ្ជាការស្រាលប្រចាំបញ្ជារគ្រប់ពេលនិងចុះល្បាត នៅក្នុងភូមិសាស្រ្តរៀងៗខ្លួន។ ឯកឧត្តមបន្ថែមថា កិច្ចការងារចាំបាច់ចំពោះមុខបន្ទាន់ ត្រូវពិនិត្យជាក់ ស្តែងលើការទន្ទ្រានដោយខុសច្បាប់ក្នុងចេតនា កាន់កាប់ដីពីសំណាក់ឈ្មួញខុសច្បាប់ ដោយយកប្រជាពលរដ្ឋ ធ្វើជាខែល ទាំងដីតំបន់ផ្នែកខាងលើ និងដីតំបន់ជុំវិញ​បឹងទន្លេសាប។

ចំពោះមុខនេះ អភិបាលក្រុង ស្រុក ទាំងប្រាំមួយ ក្នុងខេត្តកំពង់ធំ រួមមាន ក្រុងស្ទឹងសែន ស្រុកតាំងគោក ស្រុកបា​រាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ដែលមានដីតំបន់បី ត្រូវការពារឲ្យបានជាដាច់ខាត និងត្រូវធានាថា ផ្ទៃដីដែល សេសសល់ក្រោយការកាត់ឆ្វៀលរបស់រាជរដ្ឋាភិបាល ដែលជាដីរក្សាទុករដ្ឋ ត្រូវបានការពារ មិនឲ្យមានការទន្ទ្រាបន្ត។

ការការពារ ត្រូវផ្អែកលើផែនទី និងអនុវត្តន៍ កំណត់ដោយ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៧៧ សជណ.ដប សម្រេច​កែសម្រួលផ្ទៃដីបង្កបង្កើនផលទំហំប្រមាណ ២៧ ៧៧៤ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចេញពីតំបន់បី នៃបឹងទន្លេសាប និងអនុវត្តន៍តាមផែនទី នៃអនុក្រឹត្រលេខ ២៩ អនក្រ.បក ស្តីពីការកំណត់តំបន់ទ្រនាប់ នៃដែនព្រៃលិចទឹក (តំបន់២) នៃបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ធំ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម