សេដ្ឋកិច្ច
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Aldar ប្រកាសពីកំណើនប្រាក់ចំណូល៨៨%ក្នុងត្រីមាសទី១
ទីក្រុងឌូបៃ៖ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតនៅក្នុងទីក្រុងឌូបៃ គឺក្រុមហ៊ុនAldar Properties បានប្រកាសពីការកើនឡើង ៨៨ភាគរយនៃប្រាក់ចំណេញសុទ្ធនៅត្រីមាសទីមួយកាលពីថ្ងៃចន្ទ ដែលគាំទ្រដោយកំណើនប្រាក់ចំណូលដ៏រឹងមាំ។
ទិន្នន័យរបស់ LSEG បានបង្ហាញថា ប្រាក់ចំណេញសុទ្ធបានកើនឡើងដល់៥៨១,៣ លានដា លានដុល្លារសិង្ហបុរី ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ។

ប្រាក់ចំណូលសម្រាប់ត្រីមាសមានចំនួនសរុប៥,៦ ពាន់លាន dirhams (ប្រាក់អារ៉ាប់)កើនឡើង ៨៣ភាគរយពីធៀបទៅឆ្នាំមុន។
នាយកប្រតិបត្តិលោក Talal Al Dhiyebi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនថា លទ្ធផលនេះបានឆ្លុះបញ្ចាំងពីទីផ្សារអចលនទ្រព្យរបស់ប្រទេសអារ៉ាប់រួម ជាពិសេសនៅទីក្រុងឌូបៃ។
អ្នកអភិវឌ្ឍន៍បាននិយាយកាលពីខែកុម្ភៈថា ខ្លួននឹងវិនិយោគ ៥ ពាន់លាន dirhams ដើម្បីសាងសង់អគារការិយាល័យថ្មី កន្លែងលក់រាយ និងបដិសណ្ឋារកិច្ចនៅត្រឹមឆ្នាំ ២០២៧ រួមទាំងការពង្រីកទីក្រុងតំបន់ហិរញ្ញវត្ថុរបស់រដ្ឋធានីអារ៉ាប់រួមផងដែរ។
តំបន់ហិរញ្ញវត្ថុរបស់ទីក្រុងឌូបៃគ្រោងពង្រីកដប់ដងដោយបន្ថែមកោះ al-Reem ទៅកាន់ទីតាំងបច្ចុប្បន្នរបស់ខ្លួននៅលើកោះ al-Maryah នេះបើយោងតាមសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែកញ្ញា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ