កីឡា
មកដឹងប្រវត្តិអ្នកចាំទី វីរៈ ដារ៉ា មុនលេចធ្លោនៅព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់វិសាខាបានប្រកាសលាគ្នាជាមួយ អ្នកចាំទីឆ្នើម វីរៈ ដារ៉ា កាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីបានចូលរួមជាមួយក្លិបនេះកាលពីឆ្នាំ២០២២ ប៉ុន្តែនៅរដូវកាល២០២៣-២៤ត្រូវបានព្រះខ័នរាជស្វាយរៀងខ្ចីជើង។

ក្នុងនាមជាកីឡាករខ្ចីជើង វីរៈ ដារ៉ា បានរួមចំណែកយ៉ាងសំខាន់ជួយឲ្យក្លិបព្រះខ័នរាជស្វាយរៀងឈ្នះពានរង្វាន់ធំ២ក្នុងមួយរដូវកាល ហើយនេះជាពានរង្វាន់ពានសម្តេចតេជោ ហ៊ុន សែន លើកទី២ និងពានរង្វាន់ខេមបូឌានព្រីមៀរលីគ លើកទី១សម្រាប់អ្នកចាំទីរូបនេះ។

បើក្រឡេកមើលប្រវត្តិកាលពីកុមារភាព កីឡាករវ័យ២០ឆ្នាំរូបនេះមិនបានចូលហ្វឹកហាត់នៅថ្នាលយុវជនស្តង់ដាណាមួយទេ ប៉ុន្តែសេចក្តីស្រឡាញ់ និងឆន្ទៈដ៏មុះមុតបានបើកផ្លូវឲ្យអ្នកចាំទីរូបនេះបោះជំហ៊ានទៅមុខយ៉ាងលឿនក្នុងរយៈពេល៣ប៉ុន្មានឆ្នាំចុងក្រោយ។

ចាប់ផ្តើមចេញពីការលេងបាល់ជាមួយមិត្តភក្តិ និងសាលារៀនកាលពីដើមឆ្នាំ២០១៤នៅស្រុកកំណើតខេត្តបាត់ដំបង វីរៈ ដារ៉ា មិនសូវទទួលបានការគាំទ្រខ្លាំងពីក្រុមគ្រួសារទេដោយសារពួកគាត់ចង់ឲ្យកូនប្រុសផ្តោតលើការសិក្សា។ ទោះបីជាយ៉ាងណា ក្តីស្រឡាញ់ និងឆន្ទៈយ៉ាងមុតមាំចំពោះកីឡាបាល់ទាត់គ្មាននរណាម្នាក់អាចហាមឃាត់រូបគេបានទេ។
ទីបំផុត រូបគេទទួលបានឱកាសលេងបាល់ និងហ្វឹកហាត់កាន់តែច្រើន។ នៅចុងឆ្នាំ២០១៥ រូបគេបានមកហ្វឹកជាមួយបាល់ទាត់ស្តង់ដានៅស្តាតចាស់ ប៉ុន្តែដោយសារជីវភាពមុនសូវអំណោយផល រូបគេបានវិលត្រឡប់ទៅស្រុកកំណើតវិញមួយរយៈពេលមុនពេលត្រឡប់មកវិញនៅឆ្នាំ២០១៩។

នៅឆ្នាំ២០០២០ វីរៈ ដារ៉ា បានចូលរួមជាមួយក្លិបបាល់ទាត់ព្រៃវែង ជាពេលបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ខេត្ត និងបានឈ្នះពានរង្វាន់អ្នកចាំទីឆ្នើមថ្នាក់ខេត្ត។ មិនត្រឹមតែប៉ុណ្ណោះរូបគេបានរួមចំណែកយ៉ាងសំខាន់ឲ្យក្លិបបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ជាតិ។ រូបគេត្រូវបានគេចាប់អារម្មណ៍ខ្លាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២០។ ពេលនោះ រូបគេបានបានសង្គ្រោះបាល់ពីការទាត់ប៉េណាល់ទីរបស់ កែវ សុខផេង ក្នុងលទ្ធផល ៨-៩ ដែល វិសាខា បានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោជាលើកដំបូង។ ទោះបីជារូបគេមិនបានជួយក្រុមព្រៃវែងឲ្យបានឡើងវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែរូបគេបានជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត។

ការបង្ហាញខ្លួនយ៉ាងល្អឲ្យក្រុមខេត្តព្រៃវែងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់ឆ្នាំ២០២២ វីរៈ ដារ៉ា ត្រូវបានវិសាខានាំចូលជាផ្លូវការ។ សម្រាប់រដូវកាលដំបូងជាមួយវិសាខា រូបគេបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២២។
ស្របពេលវិសាខាមានអ្នកចាំទីល្អៗ ព្រះខ័នរាជស្វាយរៀងក៏បានខ្ចីជើងរូបគេនៅរដូវកាល២០២៣-២៣។ ក្នុងនាមជាអ្នកចាំទីខ្ចីជើង វីរៈ ដារ៉ា ពិតជាធ្វើបានល្អមែនទែនដោយមួយរដូវកាលពេញ។ រូបគេបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួត ហើយបានឈ្នះពានរង្វាន់ធំ២ក្នុង១រដូវកាលគឺពានសម្តេចតេជោ ហ៊ុន សែន លើកទី១៧ និងពានរង្វាន់ខេមបូឌានព្រីមៀរលីគ២០២៣-២៤។ រូបគេបានឈ្នះពានរង្វាន់អ្នកចាំទីឆ្នើមក្នុងពានរង្វាន់សម្តេចតេជោ និងប្រហែលជាឈ្នះពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំលីគថែមទៀត។

បន្ទាប់ពីរដូវកាលនេះបានបញ្ចប់ទៅ វិសាខា បានប្រកាសលាគ្នាជាផ្លូវការជាមួយ វីរៈ ដារ៉ា ដូច្នេះរូបគេនឹងក្លាយជាកីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀងនៅពេលក្លិបប្រកាសជាផ្លូវការ។
ក្រៅពីលេចធ្លោនៅក្លិប អ្នកចាំទី វីរៈ ដារ៉ា ត្រូវបានកោះហៅចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ជាប់ក្នុងក្រុមអាយុ២០ឆ្នាំ និងជាប់ក្នុងក្រុមអាយុ២៣ឆ្នាំសម្រាប់កីឡាស៊ីហ្គេម កីឡា AFF U23 ព្រមទាំងជាប់ក្នុងក្រុមធំថែមទៀត៕

អត្ថបទ៖ វីរៈបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ