ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនថ្មីមួយទៀតដែលរកឃើញនៅអាមេរិក បង្កការព្រួយបារម្ភខ្លាំងជាងមុន
ក្រុមអ្នកវិទ្យាសាស្ត្រ មានក្តីព្រួយបារម្ភកាន់តែខ្លាំងអំពីវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
ការសិក្សាចំនួនពីរដែលគ្រោងបញ្ចេញនាពេលឆាប់ៗនេះបានបង្ហាញថា វីរុសដែលក្រុមអ្នកជំនាញខាងមេរោគហៅថា B.1.427/B.1.429 មិនត្រឹមតែអាចចម្លងកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ California, San Francisco (UCSF) បានធ្វើតេស្តសំណាកមេរោគពីការផ្ទុះឡើងនាពេលថ្មីៗនេះនៅទូទាំងរដ្ឋ ហើយបានរកឃើញថា វីរុសបំប្លែងខ្លួនថ្មីកំពុងកើតមានជាទូទៅ។ វាមិនត្រូវបានគេរកឃើញនៅក្នុងសំណាកណាមួយទេ ចាប់ពីខែកញ្ញាមក ប៉ុន្តែនៅចុងខែមករា វាត្រូវបានគេរកឃើញនៅក្នុងពាក់កណ្តាលនៃសំណាកទាំងនោះ។
ការស្រាវជ្រាវនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន ហើយមិនត្រូវបានបោះពុម្ពផ្សាយឬពិនិត្យមើលឡើងវិញទេ ព្រោះត្រូវការការងារបន្ថែមទៀត។
អ្នកវិទ្យាសាស្ត្រនិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះ មានលំនាំនៃកំឡាយខុសពីវីរុសបំប្លែងខ្លួនដែលគេរកឃើញជាលើកដំបូងនៅចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។ កំឡាយមួយរបស់វា អាចជះឥទ្ធិពលដល់ប្រូតេអ៊ីននៃកោសិកាវីរុសឆ្លង។

លោកវេជ្ជបណ្ឌិត Charles Chiu នាយករងមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រនៅ UCSF និងជាអ្នកដឹកនាំការសិក្សាបាននិយាយថា កំឡាយនេះអាចធ្វើឲ្យវីរុសកាន់តែមានប្រសិទ្ធភាពក្នុងការចូលទៅក្នុងកោសិកា ហើយបង្កើនការឆ្លងរបស់វា។
ក្រុមរបស់លោក Chiu ក៏បានរកឃើញភ័ស្តុតាងមួយចំនួនដែលបង្ហាញថា វាកាន់តែមានគ្រោះថ្នាក់ផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានសង្កេតឃើញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃជំងឺ ដែលជាប់ទាក់ទងជាមួយនឹងវីរុសបំប្លែងខ្លួនថ្មីដែលរួមមានទាំងការកើនឡើងហានិភ័យនៃតម្រូវការអុកស៊ីសែនខ្ពស់ផងដែរ។

វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ អាចបណ្តាលឲ្យមានផលវិបាកនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខថ្វីបើការឆ្លងកំពុងថយចុះនៅទូទាំងប្រទេស ហើយមនុស្សជាច្រើនកំពុងទទួលបានថ្នាំបង្ការក៏ដោយ។
អ្នកជំនាញផ្នែកសុខភាពសាធារណៈបារម្ភថា វីរុសថ្មីនេះមិនខ្លាចវ៉ាក់សាំងនោះទេ ដែលនេះជាមូលហេតុជំរុញឲ្យមានតម្រូវការទ្វេដងលើវិធានការសុវត្ថិភាពដូចជាការពាក់ម៉ាស់ គម្លាតសង្គមនិងចៀសវាងតំបន់ដែលមានមនុស្សច្រើន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


