ព័ត៌មានអន្ដរជាតិ
អ្នកជំងឺធ្លាប់តេស្តវិជ្ជមានកូវីដ-១៩ មានអង់ទីគ័រការពារការឆ្លងជាថ្មីបានជាង១០ដង
ភ័ស្តុតាងថ្មីបង្ហាញថា អ្នកជំងឺសះស្បើយពីវីរុសកូវីដ-១៩ មានអង់ទីគ័រការពារការចម្លងមេរោគម្ដងទៀតយ៉ាងហោចពីរបីខែ ហើយក្នុងករណីខ្លះអាចបានយូរជាងនេះ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អង់ទីគ័រដែលបង្កើតក្រោយឆ្លងកូវីដ-១៩ អាចការពារអ្នកធ្លាប់ធ្វើតេស្តវិជ្ជមានប្រឈមនឹងការឆ្លងទាបជាង ១០ ដងបើធៀបទៅនឹងអ្នកដែលធ្វើតេស្តអវិជ្ជមាននៃវីរុសនេះ។
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជំងឺមហារីកជាតិ (NCI) នៃវិទ្យាស្ថានសុខភាពជាតិបានរកឃើញថា អង់ទីគ័រឈ្មោះ IgG ជាប្រូតេអ៊ីនដែលរាងកាយផលិតនៅដំណាក់កាលចុងក្រោយនៃការឆ្លងរោគ អាចជាប់នៅក្នុងខ្លួនរហូតដល់ច្រើនខែ ហើយអាចច្រើនឆ្នាំបន្ទាប់ពីមនុស្សម្នាក់នោះជាសះស្បើយពីជំងឺ។
អ្នកស្រាវជ្រាវនិយាយថា IgG ជាអង់ទីគ័រដែលត្រូវបានបង្កើតឡើងដោយរាងកាយ កំលុងពីរបីថ្ងៃ បន្ទាប់ពីវីរុសឆ្លងដំបូង។ ប្រសិនអ្នកជំងឺណាតេស្តវិជ្ជមានវីរុសកូវីដ-១៩ ប្រាកដណាស់គេមានអង់ទីគ័រប្រភេទនេះ ហើយខ្លួនប្រាណពួកគេនឹងប្រឈមហានិភ័យទាបចំពោះការឆ្លងនាពេលអនាគត។
បើផ្អែកតាមការចេញផ្សាយនៅក្នុងគេហទំព័រ JAMA Internal Medicine របស់ក្រុមស្រាវជ្រាវខាងលើ ពួកគេបានពិនិត្យលើទិន្នន័យមនុស្សពេញវ័យជាង ៣.២ លាននាក់នៅសហរដ្ឋអាមេរិក ក្នុងកំលុងខែមករា ឆ្នាំ២០២០ ។ ជាលទ្ធផលគេរកឃើញថា ក្នុងចំណោមអ្នកជំងឺធ្លាប់ផ្ទុកកូវីដ-១៩ មាន ១១.៦% ឬស្មើ ៣៧៨,០០០ នាក់តេស្តវិជ្ជមានម្ដងទៀត និង ៨៨.៤% ឬស្មើ ២.៨ លាននាក់តេស្តអវិជ្ជមាន។ នេះមានន័យថា អត្រានៃការឆ្លងថ្មីចំពោះអ្នកជំងឺកូវីដ ធ្លាក់ទាបគួរកត់សម្គាល់។
ដោយឡែក លោកវេជ្ជបណ្ឌិត Douglas Lowy នាយករងនៃវិទ្យាស្ថានជំងឺមហារីកជាតិមានប្រសាសន៍ស្របគ្នាថា អង់ទីគ័រដែលកើតពីអ្នកជំងឺតេស្តវិជ្ជមានបន្ទាប់ពីឆ្លងដំបូង នឹងអាចប្រឆាំងជាមួយការចម្លងថ្មី។
ទោះយ៉ាងណា ការសិក្សាមិនទាន់រកឃើញថា កម្រិតអង់ទីគ័រខ្ពស់ឬទាបអាចមានឥទ្ធិពលការពារយូរប៉ុនណានៅឡើយ។ មួយវិញទៀត គេក៏មិនទាន់ដឹងថា តើប្រសិទ្ធិភាពរបស់វា អាចខុសគ្នាទៅតាមប្រភេទនៃអ្នកជំងឺឬអត់នោះដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២ម៉ោង
ចុចអាន៖ ចិន បញ្ចេញទិន្នន័យប្រសិទ្ធភាពវ៉ាក់សាំងកូវីដធំៗពីររបស់ខ្លួន ជម្រះមន្ទិលសង្ស័យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


