សេដ្ឋកិច្ច
យុវជនម្នាក់ ចំណាយដើមទុន ៣ម៉ឺនដុល្លារ ដើម្បីប្រមូលទិញស្រកីដូងទុំ កែច្នៃជីធម្មជាតិ
ស្ថិតក្នុងវ័យ៣៧ឆ្នាំ យុវជនម្នាក់បានចំណាយដើមទុនផ្ទាល់ខ្លួន ប្រមាណជាង ៣ម៉ឺនដុល្លារ ក្នុងការដើរប្រមូលទិញស្រកីដូងទុំ តាមផ្សារនានា ក្នុងរាជធានីភ្នំពេញយកមកកាន់កសិដ្ឋានរបស់ខ្លួន ដើម្បីកែច្នៃឱ្យចេញទៅជាជីធម្មជាតិ សម្រាប់លក់ចេញទៅកាន់ទីផ្សារវិញ និងអាចរកចំណូលបានប្រមាណ ១០០០ដុល្លារ ក្នុងមួយខែ។

លោក ជា ឡង់ឌី ម្ចាស់កសិដ្ឋានតាខ្មៅ បានប្រាប់ កម្ពុជាថ្មី ថា ទម្រាំតែមានកសិដ្ឋានកែច្នៃជីធម្មជាតិ ដូចបច្ចុប្បន្ននេះ លោក និងក្រុមគ្រួសារ បានចំណាយដើមទុនសរុបប្រមាណ ៣ម៉ឺនដុល្លារ ដើម្បីបើកសិដ្ឋានខ្នាតតូចមួយនេះឡើងមក។ ម្ចាស់កសិដ្ឋានរូបនេះ បន្តថា លោកបានផ្ដើមការកែច្នៃជីធម្មជាតិ ចាប់តាំងដើមឆ្នាំ ២០១២ មកម្ល៉េះ។

មូលហេតុដែលលោក ចាប់យកការកែច្នៃជីនេះ ក៏ព្រោះតែលោកគិតថា ស្រកីដូងទុំ ប្រសិនបើទុកចោលគ្មានអ្វីក្រៅពីយកទៅដុតចោលនោះទេ ហេតុនេះទើបលោកគិតថា ចង់សាកល្បងយកស្រកីដូងទុំ មកធ្វើជាជីធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងដំណាំផ្សេងៗ និងបានលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក ផងដែរ។

លោក ជា ឡង់ឌី បានបន្ថែមទៀតថា សម្រាប់ពេលបច្ចុប្បន្ន លោកអាចលក់ជីធម្មជាតិ ទៅកាន់ទីផ្សារបានចន្លោះពី ៥០ បាវ ក្នុងមួយថ្ងៃ ឬគិតជាខែ បានប្រមាណជាង ៤ ទៅ៥ តោន ក្នុងមួយខែ និងអាចទទួលបានចំណូលពីមុខរបរមួយនេះ បានចន្លោះពី ៣ លានរៀល ទៅ ៤លានរៀល ក្នុងមួយខែ ជាប្រចាំ។

សម្រាប់គោលដៅ ទៅថ្ងៃខាងមុខទៀត លោក ជា ឡង់ឌី គ្រោងនឹងបង្កើនការកែច្នៃជីធម្មជាតិ ឱ្យបានកាន់តែច្រើនជាងនេះទៀត ប្រសិនបើមានការគាំទ្រពីសំណាក់ ប្រជាកសិករ និងម្ចាស់កសិដ្ឋានផ្សេងៗទៀត ផងដែរ។ ជាក់ស្ដែង នៅក្នុង កសិដ្ឋានរបស់លោក នាពេលបច្ចុប្បន្ននេះ មានជីធម្មជាតិ និងជីសរីរាង្គ ជាច្រើនមុខ សុទ្ធសឹងតែជា ជីសម្រាប់ប្រើប្រាស់ក្នុងការដាំដុះ កប់គល់ដំណាំ និង ការជំនួយឱ្យដំណាំលូតលាស់ បានលឿន និងទទួលបានផលយ៉ាងល្អប្រសើរ ថែមទៀត។

លោក ជា ឡង់ឌី បានបន្ថែមទៀតថា ភាគច្រើននៃអ្នកដែលទិញជីស្រកីដូង របស់លោកទៅប្រើប្រាស់ គឺមានដូចជា៖ កសិដ្ឋានដាំបន្លែសុវត្ថិភាព អ្នករស់នៅតាមបុរី និងអ្នកបណ្ដុះកូនឈើ ឬកូនរុក្ខជាតិ ផ្សេងៗ ដែលពួកគាត់យល់ច្បាស់ពី អត្ថប្រយោជន៍ នៃជីធម្មជាតិ ជាជាងការប្រើប្រាស់ជីគីមី ក្នុងការធ្វើកសិកម្ម ប្រចាំថ្ងៃ៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


