ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ឃុំខ្លួនអ្នកកាសែតបរទេសដំបូងបំផុតចាប់តាំងពីរដ្ឋប្រហារ
ប៉ូលិសមីយ៉ាន់ម៉ាបានឃុំខ្លួនអ្នកកាសែតជនជាតិជប៉ុនម្នាក់ អំឡុងការតវ៉ាមួយនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម យ៉ាំងហ្គោន ដែលនេះជាការឃុំខ្លួនអ្នកកាសែតបរទេសលើកដំបូងបង្អស់ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈ។

យោងតាមទំព័រ Facebook របស់គាត់បានឲ្យដឹងថា លោក Yuki Kitazumi ដែលបើកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនិងធ្លាប់ជាអ្នកសារព័ត៌មានឲ្យកាសែតជប៉ុន Nikkei ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃសុក្រនេះ។
លោក Linn Nyan Htun សហសេវិកមីយ៉ាន់ម៉ារបស់លោក Kitazumi បាននិយាយថា “យោងតាមសាក្សីបានឲ្យដឹងថា គាត់ត្រូវបានគេវាយចំក្បាល ប៉ុន្តែគាត់មានពាក់មួកសុវត្ថិភាព ដូច្នេះវាមិនបង្កគ្រោះថ្នាក់ដល់គាត់ទេ។ ខ្ញុំបានទាក់ទងស្ថានទូតប៉ុន្តែមិនទទួលបានព័ត៌មានច្រើនឡើយ នាពេលនេះ”។

ស្របពេលជាមួយគ្នានោះ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសជប៉ុននៅតែព្យាយាមបញ្ជាក់អំពីការពិត។
ប៉ូលិសមីយ៉ាន់ម៉ា មិនបានឆ្លើយតបការហៅទូរស័ព្ទសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ក្រុមប្រឆាំង និងគាំទ្ររដ្ឋប្រហារមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាមួយប្រាវ ខណៈការតវ៉ាកាន់តែខ្លាំងឡើង
ចុចអាន៖ រដ្ឋមន្ត្រីមីយ៉ាន់ម៉ា ទៅដល់ថៃ រកវិធីគេចចេញពីវិបត្តិក្រោយរដ្ឋប្រហារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


