ព័ត៌មានជាតិ
រូបសំណាកសេះសមុទ្រទាក់ទាញទេសចរណ៍កាន់តែច្រើន
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានបន្តនាំគ្នាមកលេងលម្ហែកម្សាន្តរូបសំណាកត្រីសេះសមុទ្រនៅក្រុងកំពតកាន់តែច្រើនឡើង។

គួរឱ្យកត់សម្គាល់ បន្ទាប់ពីខេត្តកំពតបានសាងសង់រូបសំណាកសេះសមុទ្របាញ់ទឹករួចរាល់ឃើញថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានបន្តនាំគ្នាមកទស្សនាលម្ហែកម្សាន្តចាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា មកដល់បច្ចុប្បន្នក្នុងមួយសប្តាហ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានបន្តមកទស្សនាក្នុងរង្វង់ ៥ម៉ឺននាក់ នៅខេត្តកំពត។
លោក សយ សុីណុល បន្តឲ្យដឹងថា ជាពិសេសភ្ញៀវទេសចរមកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ហើយចង់ឃើញផ្ទាល់ភ្នែកនូវរូបសេះសមុទ្របាញ់ទឹកខេត្តកំពត ដែលកំពុងមានការចាប់អារម្មណ៍ទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជននៅតាមបណ្ដាខេត្តផ្សេងៗផងដែ។

បើតាមប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងទៀតថា ជាពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងទស្សនាលម្ហែកម្សាន្តច្រើន ទោះបីមានអាកាសធាតុក្តៅយ៉ាងណានោះ លោកសង្កេតឃើញភ្ញៀវទេសចរណ៍នៅតែបន្តធ្វើដំណើរមកពីបណ្ដាខេត្តឆ្ងាយៗ ជាពិសេសមកពីរាជធានីភ្នំពេញបានធ្វើដំណើរមកកាន់ខេត្តកំពត ដើម្បីទស្សនា ផ្តិតយករូបភាព នៅតាមបណ្តារមណីយដ្ឋាននានា ពិសេសមកទស្សនារូបសេះសមុទ្របាញ់ទឹក ដែលស្ថិតត្រង់ចំណុចមុខសាលាខេត្តកំពតចាស់។

គោលដៅទេសចរណ៍នៅក្នុងខេត្តកំពត មាន៣៩កន្លែង ដូចជាភ្នំបូកគោ តំបន់ទេសចរណ៍ណាតាយ៉ា រមណីយដ្ឋានទឹកឈូ ឬសហគមន៍ត្រពាំងសង្កែ និងតាមបណ្តាតំបន់ទេសចរណ៍ជាច្រើនទៀត ប៉ុន្តែអំឡុងពេលនេះ មហាជនបែរជាសំរុកទៅលម្ហែ ផ្តិតយករូបភាពដ៏ស្រស់ត្រកាលគ្មានពីរ នៃរូបសំណាកសេះសមុទ្របាញ់ទឹក នៅមុខសាលាខេត្តកំពតទៅវិញ។

ជាមួយគ្នានោះដែរលោកប្រធានមន្ទីទេសចរណ៍ខេត្តកំពតបានបញ្ជាក់ប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកលេងលម្ហែកម្សាន្ត ក្នុងរង្វង់ ៥ មុីននាក់ បានថតផ្ដិតរូបភាពអនុស្សាវរីយ៍នៅ ទីតាំងរូបសំណាកត្រីសេះសមុទ្របាញ់ទឹកប្រមាណជាង ១ម៉ឺននាក់ បន្ទាប់ពីមានរូបសំណាកសេះសមុទ្រនៅក្រុងកំពត ខេត្តកំពត ក្នុងមួយសប្តាហ៍មានភ្ញៀវចន្លោះ ២ មុីននាក់ទៅ ៣មុីននាក់ ដោយបច្ចុប្បន្នរដ្ឋបាលខេត្តកំពត បាននិងកំពុងខិតខំយកចិត្តទុកដាក់កែលម្អឱ្យមានសោភ័ណភាពដើម្បីបង្កើនសក្តានុពលខេត្តទេសចរណ៍មួយនេះឱ្យលេចធ្លោ ឱ្យកាន់តែរីកចម្រើនបន់ថែមមួយកម្រិតទៀតជាខេត្តគោលដៅទេសចរណ៍នៅជាប់មាត់សមុទ្រ៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


