ព័ត៌មានអន្ដរជាតិ
តួអង្គសំខាន់ ដើរចេញពីគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក Netanyahu
តាមការចុះផ្សាយរបស់ Al Jazeera កាលពីថ្ងៃអាទិត្យទី៩ខែមិថុនា លោក Benny Gantz បានដើរចេញពីគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែលហើយ ដោយសារតែលោកមិនពេញចិត្តចំពោះគោលនយោបាយរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu។
អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ បានចូលរួមជាមួយគណៈរដ្ឋមន្ត្រីសង្រ្គាម ភ្លាមៗបន្ទាប់ពីជម្លោះអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងហើយលោកក៏ជាតួអង្គសំខាន់ តែងតែផ្តល់ប្រឹក្សា ចាត់ចែងនិងឲ្យយោបល់ដល់គណៈរដ្ឋមន្ត្រីនេះដែរ។ ឥឡូវលោកស្រាប់តែចេញសេចក្តីថ្លែងការណ៍មួយថា “លោក Netanyahu កំពុងរារាំងយើងពីដំណើរឆ្ពោះទៅរកជ័យជម្នះពិតប្រាកដ។ ដោយសារតែហេតុផលនេះហើយ យើងត្រូវធ្វើតាមបេះដូង ចាកចេញពីរដ្ឋាភិបាលនៅថ្ងៃនេះ”។
ស្របពេលជាមួយគ្នានោះ លោក Gantz ក៏អំពាវនាវឲ្យលោក Netanyahu កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតថ្មីផងដែរ ដើម្បីកុំឲ្យប្រទេសជាតិបែកបាក់គ្នា។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនតែលោក Gantz ទេដែលប្រកាសលាលែង, រដ្ឋមន្ត្រីមួយរូបទៀតគឺអតីតប្រធានបុគ្គលិកកងកម្លាំងការពារអ៊ីស្រាអែល លោក Gadi Eisenkot ក៏ប្រកាសដើរចេញផងដែរខណៈលោក Yechiel Tropper សមាជិកសភា Knesset ក៏ដើរចេញដូចគ្នា។
ពាក់ព័ន្ធរឿងនេះ លោក Netanyahu បានបង្ហោះសារលើបណ្តាញសង្គម X ដោយអង្វរករកុំឲ្យលោក Gantz ចាកចេញ ដោយនិយាយថា “នេះជាពេលត្រូវរួមកម្លាំងគ្នា ដើម្បីយកឈ្នះសត្រូវ”។
សូមបញ្ជាក់ជាថ្មី សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានឆាបឆេះឡើងនៅពេលចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន បើកការវាយប្រហារឆ្លងដែនកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់ និង២៥២នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ដោយឡែកតាមការបញ្ជាក់ពីក្រសួងសុខាភិបាលហ្គាហ្សា មនុស្សយ៉ាងតិច ៣៦ ១៧០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែល បើកការសងសឹកមក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល វាយរំដោះចំណាប់ខ្មាំងបាន៤នាក់ តែស្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


