Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេស បូលីវី

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃពុធទី២៦ខែមិថុនា កងប៉ូលិសយោធា និងរថពាសដែក បានចូលឡោមព័ទ្ធអគាររដ្ឋាភិបាលនៅកណ្តាលទីក្រុង ឡាប៉ាស នៃប្រទេសបូលីវី ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Luis Arce។

ស្របពេលជាមួយគ្នានោះដែរ អតីតមេដឹកនាំលោក Evo Morales បានចេញមុខអំពាវនាវឲ្យមានការបិទផ្លូវនិងធ្វើកូដកម្មទូទាំងប្រទេសដើម្បីការពាររដ្ឋាភិបាល ដោយប្រកាសថា “យើងសូមអំពាវនាវឲ្យអ្នករាល់គ្នាចេញប្រឆាំង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ”។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយការប៉ុនប៉ងបរាជ័យ, អាជ្ញាធរក៏បានចាប់ខ្លួនមេដឹកនាំរដ្ឋប្រហារគឺលោកមេទ័ព Juan Jose Zuniga ហើយប្រធានាធិបតីក៏បានបញ្ចប់តំណែងមេទ័ពរូបនេះភ្លាមៗ ដោយតែងតាំងលោក Jose Wilson Sanchez ជំនួសវិញ។

គ្រាន់ឡើងកាន់តំណែងភ្លាម លោក Sanchez បានចេញបញ្ជាដាច់ណាត់ ឲ្យកងកម្លាំងដែលចូលរួមពាក់ព័ន្ធក្នុងរដ្ឋប្រហារនេះ ត្រូវដកថយទៅអង្គភាពរៀងៗខ្លួនវិញជាបន្ទាន់។

យ៉ាងណាក្តី លោក Zuniga អះអាងថា សកម្មភាពរបស់គាត់មិនមានអ្វីខុសទេ ព្រោះតែគាត់ចង់ស្តារលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយបូលីវីទាំងអស់ប៉ុណ្ណោះ។

ក្រោយមក ការិយាល័យអគ្គមេធាវីបូលីវី បានដាក់ការចោទប្រកាន់ឧត្តមសេនីយ៍ Zuñiga ពីបទប្រព្រឹត្តអំពើភេរវកម្ម និងបញ្ឆេះការបះបោរប្រដាប់អាវុធប្រឆាំងរដ្ឋ។

ការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ក៏បានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិ រួមទាំងពីបណ្តាប្រទេសមួយចំនួននៅអាមេរិកឡាទីនផងដែរ ខណៈសហរដ្ឋ​អាមេរិក​​និយាយ​ថា ខ្លួន​កំពុង​តាម​ដាន​ស្ថានការណ៍​ក្នុង​ប្រទេស​បូលីវី​យ៉ាង​ដិតដល់ជាទីបំផុត និងសូម​ជំរុញ​ឲ្យ​គ្រប់ភាគីមាន​ការ​អត់ធ្មត់។

សូមបញ្ជាក់ថា លោក Arce បានឈ្នះតំណែងជាប្រធានាធិបតីបូលីវី ក្រោយប្រទេសត្រូវញាំញីដោយភាពចលាចលបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល ថាឲ្យ បូលីវី ដល់ៗ ក្រោយកាត់ផ្តាច់ចំណងទាក់ទង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម