ព័ត៌មានអន្ដរជាតិ
លោក បៃដិន ដាច់ខាតមិនធ្វើតេស្តប្រាជ្ញា ឬសរសៃប្រសាទ បន្ទាប់ពីជជែកដេញដោលចាញ់លោក ត្រាំ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ថា លោកមិនត្រូវការការធ្វើតេស្តការយល់ដឹង ឬប្រព័ន្ធសរសៃប្រសាទទេ ហើយលោកបានច្រានចោលរបាយការណ៍ដែលថាលោកមានបញ្ហាវង្វេងស្មារតី។

លោក បៃដិន ទទួលស្គាល់ថា លោកធ្វើមិនបានល្អនៅក្នុងការជជែកដេញដោលកាលពីពេលថ្មីៗជាមួយលោក ដូណាល់ ត្រាំ ប៉ុន្តែលោកបានទទូចថា លោកនៅតែមានទម្រង់ប្រយុទ្ធសម្រាប់ការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខ។ ប្រធានាធិបតីអាមេរិករូបនេះ បានច្រានចោលម្តងហើយម្តងទៀតចំពោះការលើកឡើងនៃការវាយតម្លៃផ្នែកវេជ្ជសាស្រ្តឯករាជ្យ ពាក់ព័ន្ធនឹងកម្រិតស្មារតីរបស់លោក។
ទន្ទឹមនោះ លោក បៃដិន បានលើកឡើងថា លោកមិនមានភាពទន់ខ្សោយជាងមុននៅក្នុងអាណត្តិប្រធានាធិបតីរបស់លោកឡើយ ហើយលោកបាននិយាយថា លោកបានឆ្លងកាត់ដំណើរការវាយតម្លៃផ្នែកប្រាជ្ញាសា្មរតីជារៀងរាល់ថ្ងៃ ដោយវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោករួចមកហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រាប់ទៅក្រុមអភិបាលរដ្ឋបក្សប្រជាធិបតេយ្យក្នុងកិច្ចប្រជុំមួយនៅសេតវិមាន ថា គម្រោងបន្ទាប់របស់លោកគឺបញ្ឈប់នូវការចូលរួមក្នុងកម្មវិធីទាំងឡាយណាដល់ពេលយប់ជ្រៅពេក ពោលគឺហាមរៀបចំកម្មវិធីក្រោយពីយប់ម៉ោង៨ ដើម្បីឲ្យលោកអាចសម្រាកបានយូរជាងមុន។ ការលើកឡើងនេះ ត្រូវគេដឹងថា ធ្វើឡើងនៅស្របពេលដែលប្រធានាធិបតីវ័យ៨១ឆ្នាំរបស់អាមេរិករូបនេះ កំពុងកៀរគររកសម្លេងគាំទ្រពីសមាជិកដឹកនាំជាង២០រូបក្នុងបក្សប្រជាធិបតេយ្យឡើងវិញ ក្រោយលោក បៃដិន ធ្វើមិនបានល្អ ហើយត្រូវបានលោក ដូណាល់ ត្រាំ ដែលជាគូប្រជែងមកពីបក្សសាធារណរដ្ឋ បំបាក់មុខក្នុងការជជែកដេញដោលគ្នាយ៉ាងបែកផ្សែងរយៈពេល៩០នាទី សម្របសម្រួលដោយ CNN នៅទីក្រុង Atlanta នៃរដ្ឋ Georgia កាលពីសប្ដាហ៍មុន។
លោក បៃដិន បានសន្យាថា លោកថានឹងធ្វើឲ្យល្អជាងនេះ ក្នុងការជជែកដេញដោលលើកក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញា ដោយមានការសម្របសម្រួលពីសំណាក់ទូរទស្សន៍ ABC៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


