ព័ត៌មានជាតិ
ប ស ស បន្តចុះផ្សព្វផ្សាយផ្នែកថែទាំសុខភាពសម្រាប់អ្នកក្នុងបន្ទុកសមាជិកជាមន្ត្រីសាធារណៈនៅខេត្តស្ទឹងត្រែង
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបន្តចុះផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ រដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីឱ្យពួកគេធ្វើបណ្ណ ប.ស.ស.ទទួលបានអត្ថប្រយោជន៍ផ្សេងៗ។

ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយនាឱកាសនោះលោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានលើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយសម្រួលដល់មន្ត្រីសាធារណៈព្រមទាំងប្តី ឬប្រពន្ធ និងកូននៅក្នុងបន្ទុកដែលជាផ្នែកមួយជួយគ្រប់គ្រងការចំណាយទៅលើការទទួលសេវាផ្នែកថែទាំសុខភាពពេលមានបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗក្នុងគោលដៅរក្សាស្ថិរភាពប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។
លោកអគ្គនាយករង បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីរាជការដែលមានអ្នកក្នុងបន្ទុករួមមាន ប្តី ឬប្រពន្ធ និងកូន
ដែលបានចុះឈ្មោះចូលជាសមាជិក ប.ស.ស.នឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរួមមានសេវាពិនិត្យ ពិគ្រោះយោបល់ និងការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស.។

ក្នុងឱកាសនោះដែរ លោកស្រី កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ត្រូវចូលរួម និងផ្សព្វផ្សាយបន្តដល់សមាជិកគ្រួសារ ដែលស្ថិតក្នុងបន្ទុករបស់ខ្លួនទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមតាមរយៈ ប.ស.ស.៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


