កីឡា
AFC Cup៖ ពូលបឹងកេត រកអ្នកធ្វើម្ចាស់ផ្ទះមិនទាន់ឃើញ ខណៈបើវិសាខា ឈ្នះវគ្គជម្រុះត្រូវទៅប្រកួតនៅសឹង្ហបុរី
ដោយសារបញ្ហាកូវីដ-19 សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចរៀបចំកម្មវិធីប្រកួតក្នុងពានរង្វាន់បាល់ទាត់កម្រិតទី២ប្រចាំទ្វីប AFC Cup 2021 ជ្រើសរើសក្រុមមកពីប្រទេស១ នៅតាមពូលនីមួយៗ ធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតជម្រុះតាមពូលរបស់ខ្លួន សម្រាប់វគ្គជម្រុះតាមពូល។

ការជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់នេះ គឺបានដំណើរការដេញថ្លៃយ៉ាងទូលំទូលាយ និងបានពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសមាគមដែលចូលរួមទាំងអស់។ ជាលទ្ធផលឃើញថា៖
ពូល A ធ្វើនៅប្រទេសបារ៉ែន៖ មានក្រុម Al-Ahed (លីបង់), Al-Hidd (ម្ចាស់ផ្ទះ), Al-Wahda (ស៊ីរី) និង Al-Nasr (អូម៉ង់)។
ពូល B ធ្វើនៅហ្សកដានី៖ មានAl-Salt (ម្ចាស់ផ្ទះ), Markaz Balata (ប៉ាឡេស្ទីន) Al-Ansar (លីបង់) និង Al-Miharraq (ប៉ារែន)។
ពូល C ធ្វើនៅហ្សកដានី៖ មាន Tishreen (ស៊ីរី), Al-Seeb (អូម៉ង់), Al-Faisaly (ម្ចាស់ផ្ទះ) និងក្រុមឈ្នះនៅវគ្គជម្រុះ
ពូល D ធ្វើនៅម៉ាល់ឌីវ៖ មានATK Mohun Bagan (ឥណ្ឌា), Bashundhara Kings (បង់ក្លាដេស), Maziya (ម្ចាស់ផ្ទះ), ក្រុមឈ្នះនៅវគ្គជម្រុះ។
ពូល E ធ្វើនៅគីជីស្ថាន៖ មាន Ravshan Kulob (តាហ្ស៊ីគីស្ថាន), Dordoi (តាជីស្ថាន) (ម្ចាស់ផ្ទះ) និងAhal (តួរមេនីស្ថាន)។
ពូល F ធ្វើនៅតាហ្ស៊ីគីស្ថាន៖ មាន AGMK (អ៊ូប៊ែគីស្ថាន), Altyn Asyr (តួរមេនីស្ថាន), Khujand (ម្ចាស់ផ្ទះ), Alay (គីជីស្ថាន)
ពូល G: មិនទាន់កំណត់៖ មាន Hanoi (វៀតណាម), Bali United (ឥណ្ឌូណេស៊ី), បឹងកេត (កម្ពុជា) និងក្រុមឈ្នះនៅវគ្គជម្រុះ។
ពូល H ធ្វើនៅសឹង្ហបុរី៖ Kedah Darul Aman (ម៉ាឡេស៊ី), Lion City Sailors (សឹង្ហបុរី), Saigon (វៀតណាម), ក្រុមឈ្នះរវាងវិសាខា (កម្ពុជា)/Lalenok United (ទីម័រខាងកើត)/Persipura Jayapura (ឥណ្ឌូណេស៊ី)។
ពូល I ធ្វើនៅសឹង្ហបុរី៖ Kaya-IIoilo (ហ្វីលីពីន), Shan United (មីយ៉ាន់ម៉ា), Terengganu (ម៉ាឡេស៊ី) Geylang International (ម្ចាស់ផ្ទះ)
ពូល J ធ្វើនៅហុងកុង មាន៖ Eastern (ម្ចាស់ផ្ទះ),Tainan City (តៃវ៉ាន់), Athletic 220 (ម៉ុងហ្គោលី) និង Lee Man (ម្ចាស់ផ្ទះ)។

តាមគម្រោងពានរង្វាន់ AFC Cup នេះធ្វើឡើងពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ដោយមានប្រកួតជម្រុះ ៣វគ្គ មុនដល់វគ្គចែកពូល ហើយបន្តប្រកួតវគ្គជម្រុះតាមតំបន់ រួមមានអាស៊ីខាងត្បូង, អាស៊ីកណ្តាល, អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ រហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង៕
អត្ថបទ៖ ម៉េង ហួរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


