ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់ និងបាក់ដីនៅវៀតណាម សម្លាប់មនុស្ស១០នាក់ និង៩នាក់បាត់ខ្លួន
យ៉ាងហោចណាស់ មនុស្សចំនួន១០នាក់ត្រូវបានសម្លាប់និង៩នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីភាគខាងជើងប្រទេសវៀតណាមទទួលរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយព្យុះព្រះពិរុណនៅក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមនៅថ្ងៃសុក្រទី២៦ខែកក្កដាឆ្នាំ២០២៤។

ព្យុះបានវាយប្រហារខេត្ត Quang Ninh កាលពីថ្ងៃអង្គារ បណ្ដាលឲ្យបាក់ដី និងមានភ្លៀងធ្លាក់ខ្លាំងស្ទើរតែពាសពេញភាគខាងជើងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ដែលធ្វើឲ្យកម្រិតទឹកភ្លៀងមានកម្ពស់លើសពី ៣០សង់ទីម៉ែត្រនៅតាមតំបន់មួយចំនួន។ ក្នុងចំណោមអ្នកស្លាប់ មាន៧នាក់ស្ថិតនៅក្នុងខេត្ត Son La ២នាក់នៅខេត្ត Dien Bien និងម្នាក់នៅរដ្ឋធានីហាណូយ។
ផ្ទះជាច្រើនរយខ្នងនៅខេត្ត Dien Bien បានលិចដល់ដំបូល ខណៈផ្លូវថ្នល់កំពុងស្ថិតនៅក្រោមផ្ទៃទឹក។ បន្ថែមពីនេះ ទឹកជំនន់ និងករណីបាក់ដី បានបំផ្លិចបំផ្លាញស្រូវនិងផលដំណាំជិត៣ម៉ឺនហិកតា ព្រមទាំងសម្លាប់សត្វពាហនៈអស់ជិត២ម៉ឺនក្បាលផងដែរ។
ទីភ្នាក់ងារឧតុនិយមជាតិបានព្យាករថា បន្ទាប់ពីឥទ្ធិពលព្យុះព្រះពិរុណ តំបន់ភាគខាងជើងប្រទេសវៀតណាមនេះនឹងរងការវាយប្រហារសាជាថ្មីម្ដងទៀតដោយសាររលកកម្ដៅនារយៈពេលប៉ុន្មានថ្ងៃឆាប់ៗខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


