Connect with us

ជីវិតកម្សាន្ដ

IU ម៉ៅផ្ដាច់កៅអី VIP លើយន្តហោះអាមេរិក ឲ្យបុគ្គលិកជាង ១០០ នាក់ ជិះទៅកូរ៉េវិញយ៉ាងរំភើយ

បានផុស

នៅ

យោងតាមការរាយការណ៍ថាពី Allkpop បានបញ្ចាក់ឲ្យដឹងថា តារាចម្រៀងកូរ៉េ IU បានម៉ៅផ្ដាច់កៅអីថ្នាក់ធុរកិច្ច ឬ Business Class សម្រាប់បុគ្គលិកជាង ១០០ នាក់ ដែលបានធ្វើការយ៉ាងលំបាកក្នុងអំឡុងពេលជើងហោះហើរសហរដ្ឋអាមេរិក នៃដំណើរប្រគំតន្ត្រីពិភពលោករបស់នាងនាពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ០៤ ខែសីហា សហគមន៍អនឡាញជាច្រើនពោរពេញទៅដោយរូបថតបង្ហោះរបស់បុគ្គលិក បង្ហាញពីកៅអី Business Class របស់ពួកគេដែលត្រូវបានគេចាត់ទុកថា ជាថ្នាក់កាប៊ីនលំដាប់ថ្នាក់ខ្ពស់មួយ ជាមួយនឹងសេវាកម្មពិសេសផ្ទាល់ខ្លួន ដូចជាអាហារ និងភេសជ្ជៈដែលមានគុណភាពខ្ពស់ កន្លែងអង្គុយធំជាង ងាយស្រួលជាងមុន កន្លែងធ្វើការផ្ទាល់ខ្លួន ឧបករណ៍ធ្វើដំណើរនិងមានអ្វីៗច្រើនទៀត។

យ៉ាងណា បុគ្គលិកទាំងនេះបានសម្តែងការដឹងគុណចំពោះ ថៅកែខ្លួនសម្រាប់កាយវិការគិតគូររបស់នាងចំពោះពួកគេ។ ស្របពេលដែល បុគ្គលិកម្នាក់បានសរសេរថា “ភាពបត់បែនរបស់នាង នោះគឺការផ្តល់កៅអី Business Class សម្រាប់បុគ្គលិកទាំងអស់ ជារង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ។ ក្នុងនោះសូម្បីតែបុគ្គលិកផ្សេងក្នុងចំណោមជាង១០០នាក់ បានបង្ហោះសារបន្ទរពីក្រោយ​​ អមដោយសំណេរមនោសញ្ចេតនាសម្ដែងការដឹងគុណដល់ IU ដូចៗគ្នាថា​ អរគុណ Lee Ji-eun របស់ពួកយើង ពេលនេះគ្រប់គ្នាសុទ្ធតែបានជិះយន្តហោះដោយសុវត្ថិភាពត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញ​។ អរគុណយ៉ាងខ្លាំង នាងគឺជា Fairy ដ៏អស្ចារ្យបំផុតសម្រាប់សមាជិកក្រុមទាំងអស់។

ដោយឡែក យោងតាមរបាយការណ៍ដដែលបានបង្ហាញថា​ ក្រុមប្រគំតន្ត្រីរបស់ IU រួមមានអ្នករាំយ៉ាងហោចណាស់ ៣០ នាក់ប៉ុណ្ណោះ ហើយនាងបានផ្តល់សំបុត្រ Business Class សម្រាប់មនុស្សជាង ១០០ នាក់ រួមទាំងសមាជិកក្រុម នាយកប្រតិបត្តិ និងក្រុមសន្តិសុខផងដែរ។

IU បានធ្វើការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកដំបូងរបស់នាងក្រោមប្រធានបទ ‘HEREH’ ចាប់តាំងពីខែមីនា ដោយចាប់ផ្តើមនៅទីក្រុងសេអ៊ូល។ ក្នុងអំឡុងពេលដំណើរទេសចរណ៍នៅអាមេរិកខាងជើងថ្មីៗនេះ នាងបានបញ្ចប់ការប្រគំតន្ត្រីនៅទីក្រុង Newark ដោយជោគជ័យនៅថ្ងៃទី ១៥ ខែកក្កដា អាត្លង់តានៅថ្ងៃទី ១៩ ខែកក្កដា វ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃទី ២២ ខែកក្កដា Rosemont នៅថ្ងៃទី ២៥ ខែកក្កដា Oakland នៅថ្ងៃទី ៣០ ខែកក្កដា និងទីក្រុង Los Angeles នៅថ្ងៃទី ០២ ខែសីហា។

ទោះបីជាយ៉ាងណាក៏ដោយ​ នេះមិនមែនជាលើកទីមួយទេ ដែលតួឯកស្រីក្នុងរឿង Hotel del Luna បង្ហាញកាយវិការកោតសរសើរដល់បុគ្គលិករបស់នាង។ ក្នុងអំឡុងពេលដំណើរកម្សាន្តនេះ IU ក៏បានជូនអំណោយដល់បុគ្គលិករបស់នាង ទៅកាន់ Universal Studios Hollywood ក្នុងទីក្រុង LA ផងដែរ។

បន្ថែមពីនេះ ក៏មានសេចក្តីរាយការណ៍មកថា ក្នុងអំឡុងពេលប្រគំតន្ត្រីនៅប្រទេសជប៉ុន IU បានរៀបចំរថយន្តដឹកអាហារដ៏ប្រណិតមួយសម្រាប់បុគ្គលិករបស់នាង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលនោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖IU នៅតែធ្វើសប្បុរសធម៌ មិនខ្វល់ពាក្យចចាមអារ៉ាមបែកគ្នាជាមួយ Lee Jong Suk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មេចុងភៅល្បីឈ្មោះប្រចាំប្រទេសកូរ៉េ ស្ថិតក្រោមការស៊ើបអង្កេត ក្រោយបំពានច្បាប់គយ

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធពិធីព្រះពុទ្ធសាសនាតាមបំណងប្រាថ្នារបស់ខ្លួន ព្រោះតែកត្តាសុខសន្តិភាព

ព័ត៌មានជាតិ២៦ នាទីutes មុន

ពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា​លើកទី៩នឹងប្រារព្ធឡើងដើមខែសីហាខាងមុខនេះ

ព័ត៌មានជាតិ៣៤ នាទីutes មុន

បញ្ហាទាហានថៃជាន់មីន៖ សម្តេចធិបតី អះអាងថា ថៃប្រើវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ចក្រភព​អង់គ្លេស បារាំង និង​ ២៣​ ប្រទេសទៀត​ទាមទារ​ឱ្យ​បញ្ចប់​សង្គ្រាម​នៅហ្គាហ្សា​ជា​បន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម