Connect with us

សុខភាព

ក្រសួងសុខាភិបាល បណ្ដុះបណ្ដាលគ្រូបង្គោល ផ្ដល់អាជ្ញាបណ្ណដល់មូលដ្ឋានសុខាភិបាលឯកជន

បានផុស

នៅ

ក្រសួងសុខាភិបាល រៀបចំ ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ភ្នាក់ងារត្រួតពិនិត្យក្នុងការផ្ដល់អាជ្ញាបណ្ណដល់មូលដ្ឋានសុខាភិបាលឯកជន។ ពិធីនេះ ប្រព្រឹត្តក្រោមអធិបតី វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជា អនុប្រធានគណៈកម្មការគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន និងស្រាវជ្រាវបាតុភាពមិនប្រក្រតីនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន នៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំធ្វើនៅ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយមានគោលបំណង បណ្ដុះបណ្ដាលភ្នាក់ងារត្រួតពិនិត្យក្នុងការផ្ដល់អាជ្ញាបណ្ណដល់មូលដ្ឋានសុខាភិបាលឯកជន ដោយប្រើប្រាស់ស្តង់ដាអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន នៃព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះមាន ៨ ម៉ូឌុល រយៈពេលសិក្សាចំនួន ៨ ថ្ងៃ ដែលក្នុង ៦ ថ្ងៃ បង្រៀនជាទ្រឹស្ដី ២ ថ្ងៃ សម្រាប់ការអនុវត្តផ្ទាល់ ដែលមានសិក្ខាកាមចូលរួម សរុបចំនួន ២៤ នាក់ មកពី ១០ រាជធានី-ខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានមន្ទីរពេទ្យ ដោយសហការជាមួយគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ដំណាក់កាលទី២ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID-EQHA II ។

គួរបញ្ជាក់ថា ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ភ្នាក់ងារត្រួតពិនិត្យក្នុងការផ្ដល់អាជ្ញាបណ្ណដល់មូលដ្ឋានសុខាភិបាលឯកជន មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលជា អនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេសសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ បានចូលរួម ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ភ្នាក់ងារត្រួតពិនិត្យក្នុងការផ្ដល់អាជ្ញាបណ្ណដល់មូលដ្ឋានសុខាភិបាលឯកជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម