Connect with us

ជីវិតកម្សាន្ដ

Rosé ធ្លាក់តំណែងអ្នកតំណាងផលិតផលសម្រស់ឲ្យទៅតារាស្រីវ័យ៦៤ឆ្នាំវិញ

បានផុស

នៅ

កាលពីថ្មីៗនេះ ផលិតផលថែសម្រស់ Sulwhasoo បានប្រកាសអ្នកតំណាងថ្មី ដែលត្រូវឡើងមកជំនួសតំណែង Rosé ដែលជាអ្នកតំណាងផលិតផលខ្លួនបច្ចុប្បន្ន។ ជាមួយគ្នានេះ អ្នកស្រី Choi Hwa Jeong ដែលជាអ្នកផ្សព្វផ្សាយជើងចាស់ អាយុ 64 ឆ្នាំ បានជំនួស Rosé សមាជិក BLACKPINK ជាមុខមាត់ថ្មីរបស់ម៉ាកយីហោសម្រស់ប្រណីត Sulwhasoo ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតែងតាំងរបស់អ្នកស្រី គឺជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មកែសម្ផស្ស ដែលគេកម្រឃើញស្ត្រីក្នុងវ័យ 60 ឈានជើងចូលទៅក្នុងតួនាទីដ៏លេចធ្លោបែបនេះ។ កាលពីថ្ងៃទី១០ កញ្ញា កន្លងទៅនេះ អ្នកស្រី បានបង្ហាញវត្តមានដំបូង នៅក្នុងព្រឹត្តិការណ៍ផ្ទេរតំណែង Ambassador ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

នៅក្នុងថ្ងៃបើកមុខអ្នកតំណាងថ្មីនេះផងដែរ អ្នកស្រី Choi ក៏បានបង្ហាញក្ដីរំភើប និងមានកិត្តិយស ដែលបានកាន់តំណែងដ៏សំខាន់មួយនេះ ក្នុងវ័យចូលនិវត្តន៍។ ដែលកាន់តែពិសេសទៀតនោះ អ្នកស្រី Choi មានតំណែងស្មើទៅនឹងតារាស្រីល្បីៗនៅកូរ៉េខាងត្បូង ដូចជា Song Hye Kyo និង Rosé សមាជិក BLACKPINK។

គួរបញ្ជាក់ផងដែរថា Song Hye Kyo គឺជាអ្នកតំណាងដំបូងរបស់ Sulwhasoo កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ ប្រគល់តំណែងឲ្យ Rosé។ បន្ទាប់មក ២០២៤នេះ Rosé ត្រូវផ្ទេរតំណែងឲ្យ អ្នកស្រី Choi Hwa Jeong ជាអ្នកបន្ដ៕

ប្រភព៖ Koreaboo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៧ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម