Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្មី​ ដាក់​គោលដៅ​រក​ចំណូល​ ៦៥ ប៊ីលាន​ដុល្លារ​ ពី​ឥណទាន​កាបូន

បានផុស

នៅ

​ប្រធានាធិបតីជាប់ឆ្នោតរបស់​ឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយានតូ (Prabowo Subianto) ដែល​នឹង​ឡើង​កាន់​អំណាច​នា​ចុង​ខែ​តុលាខាង​មុខ​ គ្រោង​បង្កើត​ «មូលនិធិសេដ្ឋកិច្ចបៃតង» ដោយលក់ឥណទាន​កាបូនពីគម្រោងនានា ដូចជាការអភិរក្សព្រៃឈើ ​ក្នុង​គោលបំណង​ទាញ​ប្រាក់​ចំណូល​ប្រមាណ​ ៦៥ ប៊ីលាន​ដុល្លារ​ ត្រឹម​ឆ្នាំ​ ២០២៨។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ​បាន​ចុះ​ផ្សាយ​ដោយ​​ស្រង់​សម្ដី​របស់​លោក Ferry Latuhihin ដែល​ជា​ទីប្រឹក្សាម្នាក់របស់​ លោក​ ប្រាបូវូ ស្តីពីគោលនយោបាយអាកាសធាតុ ​ដែល​និយាយ​ថា ឥណ្ឌូណេស៊ី​នឹង​បង្កើត​និយតករថ្មី​ទទួល​បន្ទុក​លើ​ច្បាប់នៃការបំភាយកាបូន ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែង​របស់​ប្រទេស​ ក្នុង​ជំហាន​ឆ្ពោះ​ទៅ​រក​​គោលដៅ​បំភាយ​កាបូន​របស់​ឥណ្ឌូណេស៊ី​ក្រោមកិច្ចព្រមព្រៀងអាកាស​ធាតុ​ទីក្រុងប៉ារីស។

លោក Latuhihin បាននិយាយថា គម្រោងអុហ្វសិតកាបូនសំខាន់ៗ (Carbon Offset Projects) ក្រោម​មូលនិធិសេដ្ឋកិច្ចបៃតង​ ​នឹង​រួម​បញ្ចូល​ទាំង​ការ​ថែ​រក្សា​ព្រៃ​ឈើ ការ​ដាំ​ដើម​ឈើ​ឡើង​វិញ និង​ការ​ដាំ​ដើម​កោងកាង​ដើម្បី​បង្កើត​ឥណទាន​កាបូន ដែល​អាច​លក់​បាន​ជា​អន្តរជាតិ។ លោក​បន្ត​ថា​ ​គោល​ដៅ​​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាញ​ចំណូល​ពី​ឥណទាន​កាបូន​ឱ្យ​បាន​ ៦៥ ប៊ីលាន​ដុល្លារ​​ នៅ​ឆ្នាំ​ ២០២៨​។

មូលនិធិដែលបានស្នើឡើង ​មានសក្តានុពលក្នុងការជួយ​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​ជាប់​ក្នុងចំណោម​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កំពូលៗ​ទាំង ១០ របស់ពិភពលោក និង​មាន​ព្រៃត្រូពិចធំជាងគេទី៣របស់ពិភពលោក ឱ្យ​សម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូន​នៅឆ្នាំ ២០៦០។ យ៉ាងណា​មិញ​ ឥណ្ឌូណេស៊ី​​ប្រឈមមុខនឹងបញ្ហាប្រឈមធំៗ រួមទាំងការប្រកួតប្រជែងនៅលើ​ទីផ្សារកាបូនពិភពលោក​។

នាយិកាគ្រប់គ្រងនៃវិទ្យាស្ថាន Energy Shift ដែល​ជា​វិទ្យាស្ថានស្រាវជ្រាវ​ផ្តោតលើការផ្លាស់ប្តូរថាមពលរបស់អាស៊ី លោកស្រី​ Christina Ng ​បាន​ថ្លែង​ថា ប្រព័ន្ធអេកូឡូស៊ីធម្មជាតិដ៏ធំរបស់​ឥណ្ឌូណេស៊ីបានផ្តល់វិសាលភាពសម្រាប់គម្រោងអុហ្វសិតកាបូនសំខាន់ៗ ប៉ុន្តែ​​គោលដៅមានមហិច្ឆតាខ្ពស់ជាង​ទស្សនៈហិរញ្ញវត្ថុ និងប្រតិបត្តិការ។

លោក ប្រាបូវូ​ ​ដែល​នឹង​ស្បថ​ចូល​កាន់​អំណាច​នៅថ្ងៃទី ២០​ ខែតុលា បន្ត​ពី​លោក​ប្រធានាធិបតី​ ចូកូ វីដូដូ បានសន្យាជំរុញកំណើនសេដ្ឋកិច្ចដល់ ៨ ភាគរយ​ ក្នុងអំឡុង​អាណត្តិ​ ៥ ឆ្នាំរបស់លោក​ ដោយ​ឡើង​ពី​កំណើន​ ៥ ភាគរយ​ នា​ពេល​បច្ចុប្បន្ន​ រួម​ទាំង​តាមរយៈការវិនិយោគ​លើ​គម្រោងបៃតង។ លោក​ Latuhihin បាននិយាយថា គម្រោងអុហ្វសិតកាបូន នឹងបង្កើតឱកាសការងារដ៏ធំ ហើយអាចជួយឥណ្ឌូណេស៊ី​សម្រេចបាននូវគោលដៅកំណើនរបស់​លោក​ ប្រាបូវូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៩ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម