ព័ត៌មានជាតិ
មន្ត្រីយោធាកម្ពុជា-អាមេរិក បង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ
មន្ត្រីយោធាកម្ពុជា និងសហរដ្ឋអាមេរិក បានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរថែមទៀត។ មន្ត្រីយោធាអាមេរិក រំពឹងថា កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ នឹងកាន់តែរីការចម្រើន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការហ្វឹកហ្វឺន ការធ្វើលំហាត់រួមគ្នា ជាដើម។

នេះជាការលើកឡើងរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ទោ Timothy J. Donnellan មេបញ្ជាការកងកម្លាំងឆ្មាំការពារជាតិ រដ្ឋអាយដាហូ ក្នុងជំនួបនារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការកងទ័ពជើងគោក ភ្នំពេញ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជាច្រើន ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក លោក Lloyd James Austin នៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៤ គឺជាការបោះជំហានថ្មីបន្ថែមក្នុងការកសាងទំនុកចិត្ត និងការជឿជាក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ។

លោកឧត្តមសេនីយ៍ទោ Timothy J. Donnellan បានលើកឡើងតបថា សហរដ្ឋអាមេរិក និងកម្ពុជា គឺជាដៃគូរដ៏ល្អ និងសំខាន់ ដែលចាប់តាំងពីឆ្នាំ២០០៩មក អាមេរិកបានធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការងារប្រតិបត្តិការរក្សាសន្តិភាព មនុស្សធម៌ សង្រ្គោះគ្រោះមហន្តរាយ។ លោក សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ នឹងកាន់តែរីការចម្រើន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការហ្វឹកហ្វឺន ការធ្វើលំហាត់រួមគ្នា ការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការងារបោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ។
ក្រោយបញ្ចប់ជំនួប នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានបន្តនាំឧត្តមសេនីយ៍ទោ Timothy J. Donnellan និងប្រតិភូ ទស្សនាអតីតមន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់អតីតមេដឹកនាំខ្មែរក្រហម នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


