សេដ្ឋកិច្ច
រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រថភ្លើងល្បឿនលឿន Kiha របស់កម្ពុជាដែលទើបទិញមកពីប្រទេសជប៉ុនបើកទទួលកក់សំបុត្រដឹកភ្ញៀវសាកល្បងពីរាជធានីភ្នំពេញទៅកាន់ខេត្តគោលដៅចំនួន ២ គឺខេត្តព្រះសីហនុ និងខេត្តពោធិ៍សាត់ក្នុងកាសបុណ្យភ្ជុំបិណ្ឌ។ ទូរថភ្លើងនេះ គឺជាការជំនួសទូរថភ្លើងដែលកំពុងដំណើរការស្រាប់រាល់ថ្ងៃ។

យោងតាមកាលវិភាគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (RRC) ការបើកដំណើរការនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺជាការជំនួសទូរថភ្លើងដែលកំពុងដំណើរការស្រាប់រាល់ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ០២ ខែតុលា។
កាលបរិច្ឆេទចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី ៣០ ខែកញ្ញាពីភ្នំពេញ-ព្រះសីហនុ វេលាម៉ោង ៧ ព្រឹក តម្លៃសំបុត្រ ១០ ដុល្លារ។ ថ្ងៃទី ០១ ខែតុលា (ភ្នំពេញ-ពោធិ៍សាត់) ចេញដំណើរម៉ោង ៦៖៤០ នាទីព្រឹក និងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤ ធ្វើដំណើរចេញពីភ្នំពេញ-ពោធិ៍សាត់ វេលាម៉ោង ៦៖៤០ តម្លៃសំបុត្រ ៧ ដុល្លារ។

សូមជំរាបថា ក្រុមហ៊ុន Royal Railway Cambodia ជាក្រុមហ៊ុន របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញក្បាលរថភ្លើងល្បឿនលឿន ពីប្រទេសជប៉ុន ចំនួន ១១ គ្រឿង កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤។
ក្បាលរថភ្លើងល្បឿនលឿនរបស់ជប៉ុនម៉ាក KiHa 183 Series DMU អាចរត់បានល្បឿនដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


