ព័ត៌មានជាតិ
ម្ដាយចង.ក សម្លាប់ខ្លួនឯង និងកូនអាយុ១ខួប
ស្ដ្រីម្នាក់បានសម្រេចចិត្ត ចង.ក សម្លាប់ខ្លួនឯងរួមជាមួយកូនប្រុសអាយុ១ខួប ដែលហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តស្វាយរៀង។
ស្ដ្រីជាម្ដាយម្នាក់ បានចង.ក សម្លាប់ខ្លួនឯងនឹងកូនប្រុសអាយុ១ខួប ដែលហេតុការណ៍នេះបានបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ តាមរយៈសមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីរងគ្រោះមានឈ្មោះ លឹម មុំ ភេទស្រី អាយុ៣៨ឆ្នាំ និងកូនប្រុសឈ្មោះ យ៉េន តុលា អាយុ១ឆ្នាំ ដែលបានចងកសម្លាប់ខ្លួននឹងរបាដែកផ្ទះបាយរបស់ខ្លួន។ តាមការពិនិត្យនិងធ្វើកោសល្យវិច័យ បានបញ្ជាក់ថា ស្រ្ដីរងគ្រោះពិតជា បានចង.ក សម្លាប់ខ្លួនឯង នឹងកូនប្រុសអាយុមួយខួបនោះប្រាកដមែន ដោយម្ដាយយកក្រមាចង.ក សម្លាប់កូនជាមុន រួចចង.ក សម្លាប់ខ្លួនឯងនឹងខ្សែភ្លើងតាមក្រោយ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅភូមិឃុំកើតហេតុខាងលើ បានឲ្យដឹងថា ស្ដ្រីរងគ្រោះរូបនោះជាមនុស្សផឹកស្រាស្រវឹងខួប ដោយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លះទៅនេះ នាងបានប៉ុនប៉ង ចង.ក សម្លាប់ខ្លួនម្ដងរួមមកហើយតែមិនបានសម្រេច។ ក្រោយការធ្វើកោសល្យវិច័យសមត្ថកិច្ច បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ អគ្គិភ័យលេបត្របាក់ផ្សារកំពង់ពពិល ខូចខាតជាង១លាន៨ម៉ឺនដុល្លារ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន