Connect with us

ព័ត៌មានអន្ដរជាតិ

សូមប្រយ័ត្ន! ថៃ ប្រកាសថា ខេត្តរបស់ខ្លួន ជាប់កម្ពុជា ប្រឈមភ្លៀងផ្គររន្ទះ ទឹកជំនន់រហ័ស និងបំណាក់ដី

បានផុស

នៅ

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤ នាយកដ្ឋានឧតុនិយមថៃ​ បានចេញការព្រមានដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គររន្ទះ ទឹកជំនន់រហ័ស និងបំណាក់ដី ដែលអាចវាយប្រហារខេត្តមួយចំនួន ក្នុងនោះក៏មានខេត្ត Trat និង Chanthaburi ដែលស្ថិតនៅជាប់ខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងកោះកុងរបស់ប្រទេសកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Thai PBS)

ក្នុងសេចក្តីប្រកាសរបស់នាយកដ្ឋាន, ប្រព័ន្ធ​សម្ពាធ​ខ្ពស់ ឬ​ម៉ាស់​ខ្យល់​ត្រជាក់មក​ពី​ប្រទេស​ចិន​បានគ្រប​ដណ្តប់​លើ​តំបន់​ភាគ​ខាងជើង ​ភាគ​ឦសាន​ខាងលើ និង​សមុទ្រ​ចិន​ខាងត្បូង។ កត្តានេះបណ្តាលឲ្យមានខ្យល់បក់ពីទិសខាងកើតនិងភាគអាគ្នេយ៍ នាំយកសំណើមពីសមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃ។ ស្ថានភាព​នេះ​ធ្វើ​ឲ្យ​តំបន់​ខ្លះ​នៃ​ប្រទេស​ថៃ​ មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់​ខ្លាំង​។

ដូច្នេះ ថៃបានព្រមានដល់ពលរដ្ឋរបស់ខ្លួន ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃភ្លៀងផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាទឹកជំនន់រហ័ស និងបំណាក់ដី។

ក្រៅពីខេត្តជាប់កម្ពុជា ថៃក៏ព្រមានដល់ពលរដ្ឋនៅខេត្តភាគខាងជើងផ្សេងទៀតផងដែរ ដូចជា Nakhon Nayok, Prachinburi, Chachoengsao, Chonburi និង Rayong។

ចំណែកខេត្តនៅភាគខាងត្បូងដែលនឹងរងឥទ្ធិពលមានដូចជា Phetchaburi និង Prachuap Khiri Khan។ រីឯខេត្តភាគកណ្តាលមានដូចជា Kanchanaburi, Ratchaburi, Phra Nakhon Si Ayutthaya, Nakhon Pathom, Samut Sakhon និង Samut Songkhram៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តឈៀងម៉ៃ ប្រទេសថៃ កើតរញ្ជួយដី កម្រិតស្រាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម