ព័ត៌មានជាតិ
UN វាយតម្លៃខ្ពស់ភាពជោគជ័យ និងសមិទ្ធផលកម្ពុជា សម្រាប់សកម្មភាពមីន ជាមួយនឹងការគ្រប់គ្រង ដឹកនាំច្បាស់
លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ដែលមានការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។ ការលើកឡើងបែបនេះ ក្នុងដំណើរចុះពិនិត្យសកម្មភាពបោសសម្អាតមីនមីនរបស់អង្គភាពស៊ីម៉ាក់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងផែនការឆ្នាំ២០២៤។

ការចុះពិនិត្យនេះ ដឹកនាំដោយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងលោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃ UNDP, UNFPA, UNOPS, UNICEF, UN-WOMEN, WEP និងឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក អ៊ឺរ៉ុបខាងកើត អ៊ឺរ៉ុបខាងលិច អាមេរិកឡាទីននិងរដ្ឋការីប៊ីន និងរដ្ឋអាហ្វ្រិក។

ក្នុងដំណើរឈ្វេងយល់ពីវិស័យមីន លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ជាមួយនឹងការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។
ជាមួយគ្នានេះ លោក Muhammad Abdul Muhith បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងទទួលបានជោគជ័យក្នុងការអនុម័តនូវផែនការសកម្មភាពសៀមរាប-អង្គរ ដើម្បីឱ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងគ្រប់ស្ថាប័ន យកធ្វើជាត្រីវិស័យក្នុងការអនុវត្តផែនការសកម្មភាពមីនរបស់ខ្លួន។ ក្នុងនោះ ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានអះអាងអំពីការប្តេជ្ញាចិត្តគាំទ្រ និងបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


