ព័ត៌មានអន្ដរជាតិ
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
យន្តហោះ Boeing 787-9 Dreamliner មួយគ្រឿងមានដឹកអ្នកដំណើរ២៤៩នាក់ បានហោះទៅបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីនខាងស្តាំ ធ្វើឲ្យអ្នកដំណើរភ័យព្រលឹងចុងសក់។ នេះបើតាមការបញ្ជាក់ពីឆ្មាំសមុទ្រអ៊ីតាលី កាលពីថ្ងៃអាទិត្យទី១០ខែវិច្ឆិកាឆ្នាំ២០២៤។

យន្តហោះមួយគ្រឿងនេះគឺជារបស់ក្រុមហ៊ុនចិន Hainan Airlines ហើយវាបានជួបហេតុការណ៍ក្រោយពេលចេញដំណើរពីអាកាសយានដ្ឋាន Fiumicino នៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី មិនបានប៉ុន្មានផង។
តាមការគ្រោងទុក យន្តហោះដឹកអ្នកដំណើរ២៤៩នាក់និងបុគ្គលិកអាកាសយានិក១៦នាក់មួយគ្រឿងនេះ នឹងត្រូវចុះចតនៅទីក្រុង Shenzhen នៃប្រទេសចិន ប៉ុន្តែដោយសារជួបឧបទ្ទវហេតុ យន្តហោះក៏បង្ហូរប្រេងចូលសមុទ្រ ហើយបកក្បាលទៅចុះចតនៅទីក្រុងរ៉ូមវិញ ដោយសុវត្ថិភាព។

ក្នុងវីដេអូដែលថតដោយអ្នកដំណើរ, គេបានមើលឃើញអណ្តាតភ្លើងឆេះចេញពីម៉ាស៊ីនខាងស្តាំ ខណៈអ្នកជិះក្នុងយន្តហោះនាំគ្នាស្រែកឆោឡោ។
សូមបញ្ជាក់ថា ករណីយន្តហោះបុកជាមួយសត្វស្លាបនេះ គឺមិនមែនជារឿងចម្លែកឡើយ ប៉ុន្តែវាកំពុងចោទជាក្តីបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះសុវត្ថិភាពផ្លូវអាកាស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្រលឹងចុងសក់! យន្តហោះដឹកមនុស្ស ១៩៧នាក់ ត្រូវភ្លើងឆេះពេលចុះចតនៅ អាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


